សមយ័អង្គរ ជាតំណាក់កាលដែលប្រទេសខ្មែរបានឈានដល់កំរិត មួយខ្ពស់ពិសេសលើផ្នែកវប្បធម៌ ។ ប៉ុន្តែក្រោយមកអរិយធម៌បានធ្លាក់ចុះដល់ចំនុចមួយ ឱ្យបារម្ភ និងភ័យខ្លាច ។ បញ្ហាបែបនេះជំរុញអោយ គេខិតខំស្រាវជ្រាវរកមូលហេតុ ដែលនាំឱ្យកើតមានព្រឹត្តិការណ៍គួរអោយសោកស្តាយក្នុងក្របខណ្ឌ័ជាប្រវត្តិសាស្រ្ដ ។
មូលហេតុដែលនាំអរិយធម៌អង្គរធ្លាក់ចុះមាន ៖
- ការរាតត្បាតរុករានទន្រ្ទានពីសំណាក់ជនជាតិដទៃ ពិសេសប្រទេសសៀមពោលគឺសត្រូវខាាងក្រៅ ។
- នៅក្នុងផ្ទៃប្រទេសឯទេវិញ មានទំនាស់បែកបាកគ្នា គូរឲ្យបារម្ភ ។ គឺទំនាស់ផលប្រយោជន៍ និងទំនាស់ប្រយោជន៍ជំនឿសាសនា ។
- នៅក្នុងផ្ទៃប្រទេសឯនេះវិញ មានទំនាស់បែកបាក់គ្នា គួរឱ្យបារម្ភ ។ គឺទំនាស់ផលប្រយោជន៍ និងទំនាស់ជំនឿសាសនា ។
- បំផ្លិចបំផ្លាញស្ទើរសូន្យសុង នូវហេដ្ឋារចនាសម្ពន្ធ័ដែលជាគ្រឹះដ៏រឹងមាំរបស់សេដ្ឋកិច្ច ដូចជា បារាយណ៍ ប្រពន្ធ័ធារាសាស្រ្ត ជលមាគ៌ា នានា......... ។
- តំហយនៃចំនួនប្រជាជន ដែលបង្កដោយសង្គ្រាម ។ ផលវិបាកនៃសង្គ្រាមជាហេតុនាំឱ្យទិន្នផលកសិកម្មធ្លាក់ចុះ ។ ក្រៅពីនេះជម្ងឺដង្កាត់នានាបានរីករាលរាតត្បាយពេញប្រទេស ជាមូលហេតុនាំមកនូវមហន្តរាយដល់អាយុជីវិតរបស់ប្រជាជន ។
- ផលវិបាកស្ដែងចេញពីទំនាស់សាសនា នាំឲ្យមនុស្សលែងមានជំនឿលើលទ្ធិទេវរាជ ក៏ដូចជាភាពដួលរលំខាងផ្លួវចិត្ត ។
- រួមសេចក្តីមក បើខ្មែរជំនាន់បច្ចុប្បន្ននៅតែដើរតាមលំនាំខាងលើទៀត ប្រទេសយើងនឹងត្រូវតាយសូន្យសុងពីផែនទីពិភពលោកជាពុំខាន ។