សាសនានៅសម័យអង្គរមាន សាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ។ សារៈសំខាន់នៃសាសនានីមួយៗ គឺ ៖
- ព្រាហ្មណ៍សាសនា តាមលទ្ធិទេវរាជ ធ្វើឪ្យប្រទេសជាតិមានឯកភាពគ្នា និងជំនឿជាក់លើព្រះរាជា ។ ម្យ៉ាងទៀតនាំឪ្យមានការកសាងប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះសាសនាដែលព្រះមហាក្សត្រ គោរពបូជា ។
- ព្រះពុទ្ធសាសនា មានលទ្ធិពុទ្ធរាជ ក្នុងការបង្រួបង្រួមជាតិ ( ក្នុងរាជ្យព្រះបាទជ័យវ័រ្មនទី ៧ ) ។ លទ្ធិនេះក៏សាងប្រាសាទដើម្បីឧទ្ធិដល់អវតារបស់ព្រះពុទ្ធសាសនាមហាយានផងដែរ ។ លើសពីនេះទៀតក៏មានការកសាងសាលាសំណាក់ មន្ទីរពេទ្យសម្រាប់ជាប្រយោជន៍របស់សាធារណជនគ្រប់រូប ។