Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សម័យក្រោយអង្គរ ត្រូវបានគេចែកចេញជា២គឺ៖

  • សម័យកណ្តាល ជាសម័យដែលប្រទេសកម្ពុជាមានការវិវត្តមិនចេះចប់ និងផ្លាស់ប្តូររាជធានីជាញឹកញាប់ដូចជា ពីអង្គរទៅកាន់តំបន់ខាងត្បូងទន្លេសាប ( ស្រីសន្ធរ លង្វែក ឧត្តុង្គ ភ្នំពេញជាដើម ) ។ នៅសម័យកណ្តាលគេច្រើនធ្វើសំនង់អំពីថ្ម ហើយវិស័យចំលាក់ពុំសសូវសំបូរបដិមាច្រើនទេ ហើយច្រើនធ្វើអំពីឈើតែគេក៏ពុំបានបោះបង់ចោលការឆ្លាក់ថ្ម និង ការសិតលោហៈធាតុដែរដូចជា ស្ពាន់ និងសំរិទ្ធិជាដើម ។ ចំណែកផ្នែកសិលាចារិក ក៏មានការថយមួយចំនួនដែរ តែការចារគម្ពីរសាស្រ្តក្បូនខ្នាតទាំងឡាយនៅលើក្រដាស រឺស្លឹកទ្រាំង ក៏កាន់តែមានការរីកសាយ ប្រើជាទូទៅនៅគ្រប់ទីកន្លែង វត្ថអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងសម័យកណ្តាលនោះ ។
  • សម័យថ្មី បានចាប់ផ្តើមនៅរវាងស.វទី១៩ ។ ហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត រឺទ្រុឌទ្រោម ត្រូវបានគេជួសសជុលឡើងវិញដោយព្រះបាទ អង្គឌួង ហើយព្រះអង្គក៏បានកសាងបណ្តាញគមនាគមន៍ថ្មីៗដែលមានផ្លូវសំខាន់ៗនិងព្រែកជីកមួយចំនួនដែលជាស្នាដៃរបស់ព្រះអង្គដែរនៅតំបន់ឧត្តុង្គ ។ មិនតែប៉ុននោះ ព្រះអង្កទ្រង់ក៏បានកសាងនូវវត្តអារាមជាច្រើនទៀតផងដែរ ។

និយាយជារួម តាំងពីសម័យបុរាណមមកទល់ពេលនេះ ខ្មែរយើងបានឆ្លងកាត់ រឺអាចពោលថា ខ្មែរយើងបានផ្ទុកនូវមរតកសាសនានយោបាយ សិល្បៈ ភាសា សំរាប់អោយអ្នកជំនាន់ក្រោយធ្វើការសិក្សារៀនសូត្រ និងជាពិសេសសំដៅលើការលើកស្ទួយអារ្យធម៌មួយនៅក្នុងគំនិតខ្មែរនិងបានលើកកេរ្តិ៍ឈ្មោះខ្មែរអោយបានល្បីរន្ទីលើពិភពលោកទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login