តក្តវិជ្ជា ជាការសិក្សាគោលការណ៍នានាដើម្បីបែងចែកឲ្យបានច្បាស់លាស់នូវវិចារល្អ និងវិចារអាក្រក់ ។ ហើ់យតក្កវិជ្ជាត្រូវបានគេចែកជា ២ បែបគឺ ៖
- តក្កវិជ្ជាទម្រង់ ធ្វើឲ្យការគិតស្របជាមួយការគិត ពោលធ្ចើឲ្យមានការទំនាក់ទំនងស្និតស្នាលរវាងការគិតនឹងការគិតនាំឲ្យមានសច្ចភាពទម្រង់ និងឈានដល់ការបង្កើតបញ្ញត្តិ សញ្ញាណ និងគំនិត ។
- តក្កវិជ្ជាអនុវត្ត ការគិតស្របតថភាព ឬសច្ចភាពទម្រង់ យកចិត្តទុកដាក់ចំពោះរូបភាពនៃវិចា ដើម្បីធ្វើឲ្យវាកាន់តែមានភាពច្បាស់លាស់ឡើង ពិនិត្យពិចារណាពីលក្ខខណ្ឌឲ្យសមស្របរវាងការគិត និងតថភាព ឬសច្ចភាពរូបធាតុ សិក្សាពីវិធីផ្សេងៗដូចជា គណិតវិទ្យា សង្គមវិជ្ជា ។ ដូចនេះតក្កវិជ្ជាអនុវត្តសិក្សាពីវិធីនានាដែលមានក្នុងវិទ្យាសាស្រ្ដ ។