បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ ៖
- កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម ៖ អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជករ បារាំង ពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជា បានឡើយ ដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិ មិនចាប់អារម្មណ៍នឹង ប្រព័ន្ធទីផ្សារ ។
- កត្តានយោបាយ ៖ នៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹ អំណាច គ្រប់គ្រង់របស់ខ្លួននៅក្នុងឥណ្ឌូចិន ។ ឥណ្ឌូចិនត្រូវមាន ប្រព័ន្ធឯកភាព បែបបារាំងទាំងនៅក្នុងតំបន់នឹទាំងក្នុរចនាសម្ព័ន្ធសង្គម ។ នៅក្នុងកំណែទម្រង់នេះបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណី ទំនៀមទម្លាយសក្តិភូមិខ្មែរឲ្យទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធ ទីផ្សារសេរី ដូចសង្គមបារាំងដែរ ។