ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីធិប្បាយ៖ រឿងវេស្សន្តរ គឺជារឿងមួយដែលស្ថិតនៅក្នុងជាតិទីដប់នៃរឿងទសជាតក៏ទាំងដប់រឿង។ នៅក្នុងជាតិទីដប់នេះព្រះវេស្សន្តរបានបរិច្ចាកទានយ៉ាងច្រើន សូម្បីតែកូន ប្រពន្ធ ជីវិតរបស់ខ្លួនក៏ទ្រង់បរិច្ចាកដែរ។ ដោយសារការបរិច្ចាគទានរបស់ព្រះវេស្សន្តរដ៏លើសលប់នេះហើយទើបមានមតិមួយលើកឡើងថា ការបរិច្ចាកទានរបស់ព្រះវេស្សន្តរ ជាអំពើមួយត្រឹមត្រូវ”។
តើការបរិច្ចាគទានរបស់ព្រះវេស្សន្តរត្រឹមត្រូវដែរ ឬទេ?
ដើម្បីជាជំនួយដល់ការស្រាយបំភ្លឺឲ្យបានស៊ីជម្រៅយើងគប្បីយល់ន័យនៃពាក្យ “បរិច្ចាកទាន” ជាមុនសិន។ “បរិច្ចាកទាន” មានន័យថា ការធ្វើអំណោយ ការផ្តល់ឲ្យ។ ដូចនេះមតិរបស់ប្រធានចង់បង្ហាញថា ការធ្វើអំណោយ ឬការដាក់ទានរបស់ព្រះវេស្សន្តរ ជាទង្វើដែលមានហេតុផលសមស្រប និងត្រឹមត្រូវ។
ជាក់ស្តែងនៅក្នុងរឿងមហាវេស្សន្តរជាតកបានរំលេចឲ្យឃើញពីការធ្វើទានរបស់ព្រះវេស្សន្តរ ដែលទ្រង់បានបរិច្ចាកនូវអ្វីៗគ្រប់យ៉ាងដែលខ្លួនមានដល់មនុស្សផងទាំងពួងដែល
ត្រូវការជំនួយពីទ្រង់។ តួយ៉ាងទ្រង់បានបរិច្ចាកនូវគ្រឿងប្រដាប់សម្រាប់កុមារកាលពីទ្រង់មានព្រះជន្ម ៥ឆ្នាំមកម៉្លេះហើយនៅព្រះជន្ម ៨ឆ្នាំទ្រង់បានប្រកាសថា ទ្រង់នឹងធ្វើអង្គបរិច្ចាគបើនរណាត្រូវទ្រង់នឹងដាក់ទានឲ្យភ្លាម មិនតែប៉ុណ្ណោះ ព្រះវេស្សន្តរក៏បានបរិច្ចាកទ្រព្យធនជាច្រើនដល់ប្រជាជនផងដែរ។ ទ្រង់បានផ្តល់នូវអ្វីៗដែលមនុស្សផងទាំងពួងត្រូវការនឹងបានជួយរំលែកទុក្ខដល់មនុស្សទាំងឡាយបានមួយគ្រាមួយគ្រាផងដែរ។ តួយ៉ាងព្រះអង្គបានប្រទានដំរីមង្គល ដល់ប្រជាជននៅដែនក្លិង្គារាស្ត្រ ដែលបានជួយពួកគេក្នុងការសុំទឹកភ្លៀង។ នេះជាសកម្មភាពមួយដែលទ្រង់បានជួយប្រជាជន ជាពិសេសកសិករឲ្យរួចផុតពីទុក្ខវេទនា។ ក្នុងការបំពេញបានបារមីពេញទីក្នុងការត្រាស់ដឹងជាព្រះសាម្មាសម្ពុទ្ធទ្រង់ធ្វើបញ្ហាមហាបរិច្ចាគ រួមមានធនបរិច្ចាគ គឺ ការធ្វើទានដោយទ្រព្យធន អង្គបរិច្ចាគគឺការឲ្យទានខ្លួនព្រះអង្គ បុត្របរិច្ចាគគឺការបរិច្ចាគនូវកូនរបស់ទ្រង់ ភរិយាបរិច្ចាគជា ការបរិច្ចាគប្រពន្ធរបស់ទ្រង់ជីវិតបរិច្ចាគ គឺការបរិច្ចាគ ជីវិតរបស់ទ្រង់។ ទាំងនេះជាទង្វើដែលទ្រង់បាន ធ្វើដោយមិនស្តាយអ្វីឡើយ គឺដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ដែលអាចដឹកនាំសត្វឲ្យឆ្លងជាតិជរាព្យាធិ មរណៈ ទៅត្រើយព្រះនិព្វាន។
ដូចនេះ ការធ្វើទានរបស់ព្រះវេស្សន្តរ ទាំងប៉ុន្មានគឺជាទង្វើដែលល្អ និងត្រឹមត្រូវ ព្រោះទ្រង់ធ្វើទាននេះគឺដើម្បីជួយសត្វលោក។ផ្ទុយទៅវិញ យើងឃើញថាការធ្វើទានរបស់ព្រះវេស្សន្តរវាជាការត្រឹមត្រូវម៉្យាងហើយ តែវាក៏មានគុណវិបត្តិដ៏ច្រើនផងដែរ។ តាមរយៈការធ្វើទានរបស់ព្រះវេស្សន្តរនេះ វាមានលក្ខណៈលើសលុបពេកហើយ ដែលចំណុចភាគច្រើន គឺមិនអាចទទួលយកបាន។ ដូចជាការបរិច្ចាគ ទ្រព្យធនដែលព្រះអង្គធ្វើជារៀងរាល់ថ្ងៃនោះវានឹងធ្វើឲ្យមនុស្សខ្ជិលចាំតែយកទានបរិច្ចាគមិនគិតគូររកស៊ីធ្វើការអ្វីឡើយ។ នេះជាការដែលទ្រង់ចង់ជួយមនុស្ស តែបែរជាធ្វើបាបមនុស្សទៅវិញ ម៉្យាងទៀតការបរិច្ចាគបុត្រ និងភរិយារបស់ខ្លួននេះបានន័យថាទ្រង់ធ្វើបាបប្រពន្ធនិងកូន ទ្រង់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខរបស់អ្នកដទៃនោះទេ គឺឲ្យតែខ្លួនឯងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ទោះបីម្ដាយព្រាត់កូនប្រពន្ធព្រាត់ប្ដី ក៏ព្រះអង្គហ៊ានធ្វើដែរ។នេះបង្ហាញថា ការធ្វើទានរបស់ទ្រង់ គឺមានលក្ខណៈអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន។ នេះហើយជាគុណវិបត្តិនៃការធ្វើទានហួសហេតុ។ ម្យ៉ាងទៀត ការដាក់ទានដំរីបច្ច័យនាគ គេន្ទ្រទៅក្លិលឹង្គរាស្ត្រ ជាបុព្វហេតុនាំស្រុក កើតទុក្យអ្នកស្រកក្ដៅក្រហាយ ខឹងពុះកញ្ជ្រោល រហូតបំបរបង់ព្រះអង្គចេញពីនគរ។
ដូចនេះការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើពុំសមហេតុផលទេ ព្រោះការដាក់ទាននេះនាំមកនូវបញ្ហា ដល់រាស្រ្ដ ហើយប្រពន្ធ កូនត្រូវវេទនា។
ជារួមមក យើងអាចសំយោគបានថា ទោះបីព្រះវេរស្សន្តរបានបរិច្ចាគទានធ្វើឲ្យមានគុណវិបត្តិមួយចំនួនក៏ពិតមែន ប៉ុន្តែព្រះអង្គធ្វើនេះ ពុំមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ។ទ្រង់ធ្វើនេះ ដើម្បីប្រយោជន៍រួមសុខចិត្តលះបង់អ្វីៗគ្រប់បែបយ៉ាង ដ៏ធំធេងដែលខ្លួនមានតែប្តូរមកវិញនូវយាននាំចម្លងសត្វលោកឲ្យឆ្លងដល់ស្ពានព្រះនិព្វាន។ ដូចនេះការបរិច្ចាគទានរបស់ព្រះអង្គជាអំពើឆ្លងតាមការបំភ្លឺពិភាក្សាខាងលើយើងអាចត្រឹមត្រូវយ៉ាងពិតប្រាកដ។មើលឃើញថាព្រះវេស្សន្តរ ជាអ្នកធ្វើទាន ដែលមនុស្សធម្មតាមិនអាចធ្វើបាន។ មិនតែប៉ុណ្ណោះ ព្រះអង្គបានលះបង់ប្រយោជន៍ខ្លួន ដើម្បីជួយដឹកនាំសត្វលោកទាំងឡាយឲ្យឆ្លងសាសនាជាសាសនារបស់ខ្លួននោះ យើងគប្បីចេះធ្វើទានផុតទុក្ខ។
ដូចនេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ដែលមានព្រះពុទ្ធសាសនាជាសាសនាជាតិរបស់ខ្លួន យើងគប្បីត្រូវចេះធ្វើទាន និងចេះជួយគ្នា នៅពេលដែលអ្នកដ៏ទៃជួបការលំបាកឬទុកសោកផ្សេងៗ។