ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ៖ មនុស្សម្នាក់ៗមិនអាចរស់នៅតែឯកឯងបានទេ។យើងត្រូវការរស់នៅក្នុងសង្គមមួយដោយមានការចូលរួមសកម្មភាពសង្គមនិងការងារក្នុងសង្គមផងដែរ។ហើយការងារទាំងអស់នោះក៏មិនប្រាកដថាត្រូវធ្វើតែឯកឯងជានិច្ចនោះទេ គឺត្រូវមានការចូលរួមការងារជាក្រមឬជាពួកជាដើម។ ទន្ទឹមនឹងនោះការងារជាក្រុម ត្រូវទាមទារឲ្យមានការចូលរួមសហការសាមគ្គីគ្នា ទើបការងារទទួលបានជោគជ័យល្អ ជាពិសេសគឺត្រូវស្គាល់តួនាទីរបស់ខ្លួនទើបការងារអាចដំណើរការទៅយ៉ាងរលូន។ ហេតុនេះហើយបានជាគេតែងតែនិយាយថា “ការចូលរួមសាមគ្គីរមែងទទួលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គី នឹងទទួលនូវបរាជ័យ "។
តើពំនោលនេះបានបង្កប់នូវខ្លឹមសារយ៉ាងណាខ្លះ?
ដើម្បីជាជំនួយដល់ការស្រាយបំភ្លឺអត្ថន័យឲ្យកាន់តែស៊ីជម្រៅ យើងគប្បីយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។ "សាមគ្គី" ជាការចូលរួមគ្នាជាធ្លុងមួយ ឬដំណើរស្រះស្រួលគ្នាដើម្បីបំពេញកិច្ចការឲ្យបានសម្រេច។ រីឯ“ជោគជ័យ” មានន័យថា ភាព ឬការទទួលនូវលទ្ធផលសម្រេចតាមប្រាថ្នា។ចំណែកឯ “បាក់បែកសាមគ្គី"ន័យថា ការប្រេះឆា មិនស្រុះស្រួលគ្នាមិនស៊ីសង្វាក់គ្នាក្នុងការ មានកិច្ចការងារ។ ចំពោះពាក្យ "បរាជ័យ” គឺការចាញ់មិនស្របតាមបំណង។ ដូចនេះ "ការចូលរួមសាមគ្គីរមែងទទួលបានជោគជ័យ” មានន័យថា ការរួមផ្តុំកម្លាំង ការរួបរួមគ្នានាំឲ្យឈ្នះ ឬជោគជ័យ ។ ការសះស្រលគ្នា រួបរួមគ្នាជាធ្លុងមួយប្រកបដោយភាពស៊ីសង្វាក់គ្នា នាំឲ្យកើតបានជាថាមពលដ៏ខ្លាំងក្លា។ ថាមពលនេះឯងរមែងញ៉ាំងការងារឲ្យទទួលបានជោគជ័យ ឬសម្រេចបានតាមការប្រាថ្នារំពឹងទុកៗពិត ប្រាកដណាស់សាមគ្គីភាពតែង តែ ជម្រុញឲ្យការងារដើរទៅមុខដោយរលូន និងបានផលជោគជ័យជាដរាប ពីព្រោះកាលណាគេមានស្មារតីប្រកបដោយឆន្ទៈរួមសាមគ្គីគ្នារវាងបុគ្គលនីមួយៗ ក្នុងក្រុមនោះ ការងារនោះច្បាស់ជានឹងប្រព្រឹត្តទៅបានជោគជ័យដោយជំនះបានឧបសគ្គគ្រប់បែបយ៉ាង ។ សាមគ្គីភាពធ្វើឲ្យមនុស្សស្រឡាញ់រាប់អានគ្នាដោយស្មោះប្រកបដោយឆន្ទ ដ៏មោះមុតក្នុងការងារដោយបំបាត់អស់នូវការរើសអើង ការប្រកាន់និន្នាការនយោបាយ សាសនាពូជសាសន៍ ឋានៈ ហើយធ្វើការរួមគ្នាដោយសន្តិភាពឆ្ពោះទៅគោលដៅរួមមួយដើម្បីសម្រេចកិច្ចការ។ ទាំងនេះ ។បុព្វហេតុដែលធ្វើឲ្យមនុស្សបង្កើតបាននូវវប្បធម៌សន្តិភាពដោយចេះគោរពសិទ្ធិ គ្នា ច្បាប់ស ដែលជាកត្តានាំមកនូវឧត្តមភាព ឧត្តមប្រយោជន៍ ទាំងបុគ្គល និងសង្គម។ ម្យ៉ាងទៀតស្មារតីនេះ នឹងធ្វើឲ្យបុគ្គលទទួលបាននូវការគោរពស្រឡាញ់ មានកិត្តិយស និងមានកិត្យានុភាពទៀតផង ជាពិសេសធ្វើឲ្យសង្គមកាន់តែមានសណ្តាប់ធ្នាប់ យុត្តិធម៌ឃ្លាតចាកអំពីកេងប្រវ័ញ្ចជិះ ពាន់ឬអំពើរសកម្មនានាដែលរារាំងនូវវឌ្ឍនភាពសង្គម។ សាមគ្គីភាពតែងតែផ្តល់នូវលក្ខណ:វិជ្ជមានជានិច្ច ក្នុងដំណើរជីវភាពសង្គម។ តួយ៉ាងគ្រួសារដែលសមាជិកម្នាក់ៗមានការយល់ដឹងច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួន មានសាមគ្គីភាពល្អ គឺញ៉ាំងឲ្យគេរស់នៅប្រកបដោយភាពជោគជ័យ និងទទួលបាននូវ សុភមង្គលយ៉ាងប្រាកដ។ រីឯក្នុងដំណើរការវិវឌ្ឍសង្គមក៏យ៉ាងដូច្នោះដែរ ប្រសិនណាប្រជាជនគ្រប់រូប និងមន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកដឹកនាំរាជរដ្ឋភិបាលយល់ច្បាប់ពីតួនាតួទីផងខ្លួន ហើយរួមសហការសាមគ្គីគ្នា ប្រកបដោយឆន្ទៈ ដើម្បីបុព្វហេតុជាតិប្រាកដនោះ នឹងធ្វើឲ្យប្រទេសជាតិអាចជំនះបាននូវគ្រប់បញ្ហា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនយ៉ាងរហ័សយ៉ាងមិនខាន។ យ៉ាងណាមិញ បើមានការចូលរួមសាមគ្គីគ្នា គេអាចកសាង ឬជួសជុលប្រព័ន្ធប្រឡាយទឹក ផ្លូវថ្នល់ ...បានយ៉ាងងាយ។ ឯក្នុងប្រវត្តិសាស្ត្រក៏បានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យនៃស្មារតីសាមគ្គីភាពនេះដែរ។ នៅសម័យចក្រភាពអង្គរពិសេសរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប្រជាជន និងមន្ត្រីគ្រប់លំដាប់ថ្នាក់បានរួមសាមគ្គីគ្នា ក្រោមការដឹកនាំពីជោគជ័យ ដោយសារតែសាមគ្គីរបស់ពួកគេដែរ។ អាខ្វាក់អាខ្វិនខ្លួនបានប្រើប្រាស់ជំនាញរៀងៗខ្លួន ក្នុងដំណើររត់គេចពីផ្ទះសេដ្ឋីបាន ជោគជ័យ មិនតែប៉ុណ្ណោះពួកគេក៏បានរួមគ្នាសម្លាប់យក្សរំដោះនាងពៅនិងប្រជាជន ហើយទទួលបាននូវកិត្តិយស និងទ្រព្យសម្បត្តិ យ៉ាងច្រើនទៀតផង។
ជារួមមកយើងឃើញថាមានសាមគ្គីគីមានជ័យជំនះសមដូចពាក្យ ័ ន៏ បទំនៀមបុរាណថា "ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ”។ផ្ទុយទៅវិញការបែកបាក់សាមគ្គីពិតជាកត្តានាំមកនូវបរាជ័យភាពយ៉ាងប្រាកដ។ ការបាក់បែកសាមគ្គីនាំមកនូវបរាជ័យ គឺបានន័យថានសាមក្ដី ការចុះសម្រង ការស្រះស្រលស៊ីសង្វាក់គ្នា គ្មានការសហការរួបរួមកម្លាំងគ្នាជាឆ្លងមួយរមែងតែងតែ ផ្តល់មកវិញនូវភាពបរាជ័យ ឬចាញ់ ឬថមថយនូវកម្លាំងជំរុញឲ្យមានភាព ទន់ខ្សោយ ហើយធ្វើឲ្យពុំអាចសម្រេចបាននូវអ្វីៗតាមប្រាថ្នា "គ្មានសាមគ្គីនាំឲ្យចាញ់ ឬបរាជ័យ។ បើកាលណាមនុស្សបាត់បង់នូវឆន្ទ: ភាពស្មោះត្រង់ ហើយបំពានគ្នាទៅវិញទៅមកដោយខ្វះអធ្យាស្រ័យនោះពួកគេនឹងមិនសម្រេចនូវជោគជ័យក្នុងកិច្ចការងារសម្រាប់ជីវិតឡើយ។ មិនតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យបាត់បង់នូវកិត្តិយសខាតបង់ ឧត្តមប្រយោជន៍ និងកំរិតអនុភាពទាំង បុគ្គល និងសង្គមទៀតផង។ ជាងនេះទៅទៀតបានធ្វើឲ្យសង្គមបាត់បង់នូវសីលធម៌ពុំមានការអធ្យាស្រ័យមានការកេងប្រវ័ញ្ចជិះជាន់ គាបសង្កត់គ្នា បង្កអយុត្តិធម៌សង្គម ដែលបុព្វហេតុនៃភាពមិនអាចអភិវឌ្ឍបានតែសង្គមជាតិ។ ការបាក់បែកសាមគ្គីនាំមកនូវបរាជ័យ គឺបានន័យថាគ្មានសាមគ្គី ការស្រុះស្រួលស៊ីសង្វាក់គ្នា គ្មានការសហការរូបរួមកម្លាំងគ្នាជាធ្លុងមួយ រមែងតែងតែផ្តល់មកវិញនូវភាពបរាជ័យ ឬចាញ់ ឬពុំអាចសម្រេចបាននូវអ្វីៗតាមប្រាថ្នា។ គ្មានសាមគ្គី នាំឲ្យថមថយនូវកម្លាំងជំរុញឲ្យមានភាពទន់ខ្សោយហើយធ្វើឲ្យចាញ់ ឬបរាជ័យ។យ៉ាងណាម៉ិញនៅក្នុងអតីតកាលនៃប្រវត្តិសាស្ត្រប្រទេសខ្មែរយើងនាសម័យលង្វែក ភាពបរាជ័យដ៏ឈឺចាប់មួយបានប្រសូតឡើងដោយបុព្វហេតុបាត់បង់ ឬបាក់បែកនូវសាមគ្គីភាពនេះឯង។ ពេលនោះជាគ្រាដែលប្រទេសកើតសង្គ្រាម ចម្បាំងរវាងខ្មែរ និងសៀម។ ខ្មែរការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី ហើយបានដាំតុម្ពឫស្សីយ៉ាងក្រាស់ៗជារនាំងការពារ បន្ទាយលង្វែក តែទីបំផុតដោយសារការបាក់បែកសាមគ្គីនេះនាំឲ្យសៀម ឆ្លៀតឱកាសវាយបានបន្ទាយលង្វែកនៅគ្រានោះទៅ។ ទន្ទឹមនឹងនេះក្នុង ស្នាដៃអក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ដែរ អំពីបរាជ័យ ដោយការបែកបាក់សាមគ្គីនេះដែរ។ តួយ៉ាងក្រុងរាពណ៍ ជាមេដឹកនាំក្រុងលង្កា ជាអ្នកមានឥទ្ធិពលដ៏រឹងមាំ និងមានអំណាចខ្លាំងពូកែណាស់។ ព្រះរាមពុំអាចវាយក្រុងរាពណ៍បែកឡើយ។តែដោយសារការបាក់បែកសាមគ្គីដែលពិភេកជាអ្នកក្រោមឱវា ១ ក្រុងរាពណ៍ក៏ទៅចុះចូលនឹងព្រះរាម ជាហេតុនាំឲ្យខាងក្រុងរាពណ៍បាក់បែកកម្លាំង ឬបាក់បែកសាមគ្គី ទីបំផុតព្រះរាមបានវាយកម្ទេចក្រុងលង្ការ។
ដូចនេះការបែកបាក់សាមគ្គី ឬគ្មានការសហការរួបរួមគ្នាជាកម្លាំងតែងនាំមកនូវបរាជ័យ ឬចាញ់។
សរុបសេចក្តីមក ទស្សនៈប្រធានខាងលើមានអត្ថន័យជ្រាលជ្រៅការអប់រំមនុស្សទូទៅឲ្យមានស្មារតីសាមគ្គីភាពគោរពសិទ្ធិគ្នាទៅវិញទៅមក។ ជាពិសេសបានបង្ហាញពីផលប្រយោជន៍នៃសាមគ្គីភាព និងពីផលអាក្រក់នៃការបែកបាក់សាមគ្គីភាព។យោងទៅលើការបកស្រាយបំភ្លឺ ពន្យល់អំពីមតិប្រចារួចមក នាំឲ្យយើងយល់ឃើញថា មតិខាងលើជាមតិដែលពញ្ញាក់ស្មារតីជនានុជនទាំងឡាយឲ្យស្រឡាញ់សាមគ្គីភាពចេះរូបរួមកម្លាំងគ្នា ចេះសហការគ្នាក្នុងសកម្មភាពនានានៃដំណើរជីវិតរស់នៅ ហើយបដិសេធ ឬច្រានចោលនូវការបាក់បែកសាមគ្គីឲ្យឃ្លាតប្រាសចាកពីសង្គមមនុស្ស។
ដូចនេះក្នុងនាមយើងជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ជាកុលបុត្រកុលធីតាជំនាន់ក្រោយត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្លួននូវស្មារតីសាមគ្គីភាព រក្សាលំនឹង និងជំហរសាមគ្គីភាពឲ្យបានមាំមួន ហើយលុបបំបាត់ចោលនូវការមិនចុះសម្រុងគ្នាឬការបាក់បែកសាមគ្គីនេះចោល។ បើយើងទាំងអស់គ្នាប្រកាន់ខ្ជាប់សាមគ្គីភាពនោះយើងនឹងរក្សាបាននូវកម្លាំងដ៏រឹងមាំ ដែលជាបុព្វហេតុឈ្នះ ហើយការពារបាននូវបូរណ៍ភាពទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់កេរមត៌កដូនតា និងអ្វីៗទាំងឡាយរបស់ជាតិបានស្ថិតស្ថេរគង់វង្សជារៀងរហូត។ ម៉្យាងទៀត សង្គមក៏នឹងរឹងមាំ ហើយកម្រិតនៃការអភិវឌ្ឍក៏កើនឡើងជាលំដាប់ ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក។