ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីពន្យល់៖ តាមរយៈស្នាដៃអក្សរសិល្ប៍រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ និងរឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញឲ្យយើងអ្នកសិក្សាឃើញថា ការងាររបស់មនុស្សដែលកំពុងធ្វើ ឬ បានធ្វើហើយនោះ ជាការងារត្រឹម ត្រូវ ផងនិងមិនត្រឹម ត្រូវផង។ តែធម្មជាតិនៃមនុស្សគឺភាគច្រើនស្រឡាញ់ពេញចិត្តប្រាថ្នាចង់បានតែការងារសុចរិតត្រឹម ត្រូវ ទៀងត្រង់ ។ ដោយហេតុនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា "ការងារសុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ " ។
តើមតិនេះត្រឹមត្រូវឬយ៉ាងណា?
មុនឈានដល់ការបកស្រាយវែកញែក យើងគប្បីយល់នូវន័យពាក្យ "សុចរិត" និង "បំណងប្រាថ្នា"។ សុចរិត មានន័យថា សេចក្តីទៀងត្រង់ ត្រឹមត្រូវសេចក្តីប្រព្រឹត្តល្អ។ ឯបំណងប្រាថ្នា ជាក្តីរំពឹងចង់បានជាតម្រូវការ ការប៉ងប្រាថ្នា ការចង់បាន។ ដូចនេះ មតិខាងលើមានន័យថា ការងារត្រឹមត្រូវ ទៀងត្រង់ ឬការប្រព្រឹត្តល្អប្រសើរជាក្តីរំពឹង ជាទី ប៉ងប្រាថ្នាចង់បានរបស់មនុស្សទូទៅគ្រប់ៗគ្នា។ បានន័យថា ជាតិនៃមនុស្សគ្រប់រូបទោះ ស ឬខ្មៅ ទាប ឬខ្ពស់សុទ្ធតែប្រាថ្នាចង់បាន ឬចង់មានការងារដ៏ល្អប្រសើរមួយសម្រាប់ប្រកបជារបរប្រចាំជីវិតពោលគឺ រាល់សកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីរីកចម្រើនវាជាតម្រូវការចាំបាច់របស់មនុស្ស។ ជាការងារត្រូវមានន័យថាការប្រព្រឹត្តដ៏ល្អទៀងត្រង់ខាងផ្លូវកាយដោយមិនបៀតបៀន ការមិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ និងការមិនប្រព្រឹត្តខុសផ្សេងៗពោលគឺមិនរំលោភបំពានអ្នកដទៃ។ វាជាប្រភពនៃ សាមគ្គីធម៌ ជាចំណងសម្រាប់ចងភ្ជាប់មនុស្សគ្រប់គ្នាឲ្យរួមរស់បានសេចក្តីសុខសាន្តជាមួយក្រុមគ្រសាររបស់ខ្លួន សង្គមរបស់ខ្លួន និងប្រទេសជាតិខ្លួន ។ វាផ្តល់នូវសេចក្តីសប្បាយត្រឹមត្រូវហើយវាក៏ជាវត្ថុនៃសុភមង្គល ជាសកម្មភាពសក្តិសិទ្ធិដែលតែងតែនាំឲ្យយើងនឹកឃើញនូវតម្លៃផ្ទាល់ខ្លួនបានជាអំពើយ៉ាងប្រពៃរបស់មនុស្សសម្រាប់បញ្ជាក់នូវលក្ខណៈរូបិយ បញ្ញា និងសេរីភាពរបស់យើង ញ៉ាំងឲ្យមនុស្សទៅជាចៅហ្វាយជាម្ចាស់លើធម្មជាតិ ធ្វើឲ្យជីវិតមានភាពទៀងទាត់ និងមានវិន័យ នាំឲ្យមនុស្សចេះ ដឹកនាំអារម្មណ៍របស់ខ្លួន ជាការដែលមនុស្សបានធ្វើធម្មជាតិជម្រុញឲ្យខ្លួនមានប្រយោជន៍ និងវាជាអាជីវកម្មដោយប្រាជ្ញាលើកំណត់និយមសម្ភារៈ។ យ៉ាងណាមិញស្នាដៃរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់អ្នកនិពន្ធសួន សុរិន្ទ បានរំលេញចេញឲ្យឃើញផងដែរតាមរយៈសកម្មភាពរបស់តួអង្គសម។ សមដូរការងារជាច្រើនលើកច្រើនសារ ដោយសារតែសមនោះឯងចង់បានការងារត្រឹមត្រូវ មិនឲ្យគេមើលងាយ សង្គមស្អប់ខ្ពើមហើយពិតជាចង់បានការងារត្រឹមត្រូវជាជាងលុយ ដូចមានសម្តី សមក្នុងវត្គទីពឹងថ្មីបាននិយាយថា ព្រះតេជគុណមេត្តាខ្ញុំបាទ នោះ សុំព្រះតេជគុណកុំឲ្យប្រាក់ខ្ញុំបាទ ធ្វើអ្វីទានប្រោសព្រះ តេជះគុណមេត្តាជួយរកការងារឲ្យខ្ញុំបាទធ្វើវិញល្អជាជាង ព្រោះខ្ញុំបាទកំពុងដើររកការងារធ្វើការអ្វីក៏បានដែរទានប្រោសឲ្យតែការងារសុចរិត ខ្ញុំបាទអាចធ្វើបានទាំងអស់ ដោយមិនរើសថាការធ្ងន់ ឬស្រាលឡើយ ។ចំណែកឯក្នុងរឿង ថៅកែចិត្តចោរវិញ ក៏ដូច្នោះដែរ គឺបានបង្ហាញ ពីតម្លៃនៃការងារសុចរិតគឺ ត្រង់ថាតួអង្គពូហំចង់បាន!ការងារល្អ ត្រឹមត្រូវសុចរិតដែរ តែដោយហេតុថាកាលទេសៈបង្ខំ គាត់ត្រូវការលុយយកទៅមើលជម្ងឺម្តាយ បញ្ជូនកូនទៅសាលា និងផ្គត់ផ្គង់ជីវភាពទីទាល់ក្ររបស់គ្រួសារទើបគាត់បង្ខំចិត្ត ធ្វើការងារជូនថៅកែដោយបើកឡានបុកឡានថៅកែហុងលី។ កត្តានេះមិនមែនជាការពេញចិត្ត ឬជាបំណងប្រាថ្នារបស់គាត់ឡើយ។ទោះបីគាត់ប្រព្រឹត្តទុច្ចរិតក៏គាត់នៅមានឧត្តមគតិស្រឡាញ់ពេញចិត្តការងារសុចរិតដដែល។ នេះបញ្ជាក់ថាមនុស្សចង់បានតែការងារសុចរិតប៉ុណ្ណោះ។
សរុបមក ការងារសុចរិតជាបំណងប្រថ្នារបស់មនុស្សគ្រប់ៗរូប ដើម្បីរស់រានក្នុងជីវភាពសង្គមប្រកបដោយយើងឃើញថា ការងារសុចរិតមានគុណតម្លៃដ៏វិសេសសុភមង្គល។
ឆ្លងតាមការបំភ្លឺទាំងឡាយខាងលើរួចមកវិសាលណាស់។ ការងារសុចរិតនេះ ជាកម្មវត្ថុរបស់មនុស្សដែលតែងតែទាមទារយកមកជាស្ពាន ចម្លងទៅត្រើយសុភមង្គល ព្រោះការងារនេះ និងថ្លៃថ្នូរបំផុត។
ដូចនេះយើងជាកូនខ្មែរត្រូវចេះលើស្ទួយអភិវឌ្ឍប្រទេសខ្មែរឲ្យបានរីកចម្រើនដោយ ម្នាក់ៗប្រកបការងារសុចរិត ។
បើយើងជាកុលបុត្រខ្មែរគ្រប់ៗគ្នាប្រកាន់ខ្ជាប់តែការងារ សុចរិតល្អត្រឹមត្រូវពិតប្រាកដនោះកម្ពុជាយើងនឹងសុខ
សាន្តរុងរឿងយ៉ាងពិតប្រាកដ។