ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ ៖ ក្រោយពីបានសិក្សារឿងពុទិ្ធសែននាងកង្រី របស់លោក ម៉ឺនភក្ដី នៅឆ្នាំ ១៨៩៩ យើងសង្កេតឃើញតួអង្គពុទ្ធិសែន បានបំពេញកាតព្វកិច្ចជាកូនល្អមួយរូបសម្រាប់មាតាបិតាបានយ៉ាងល្អ ។ ដូចនេះហើយទើបមានសម្ដីមួយសម្ដីថា “ ពុទ្ធិសែនបានបំពេញឧត្តមកិច្ចដើម្បីក្លាយខ្លួនជាកូនតញ្ញូកត កតវេទី “ ។
តើឧត្តមកិច្ចនោះមានអ្វីខ្លះ ?
ដើម្បីជាជំនួសដល់ការបកស្រាយឲ្យមានភាពច្បាស់លាស់ ទូលំទូលាយ មានន័យស្ដាប់បានយើងត្រូវយល់ន័យពាក្យពិបាក “ ឧត្តមកិច្ច “ “កតញ្ញូ” និង “ កតវេទី” ជាមុនសិន ។ ពាក្យ “ ឧត្តមកិច្ច “គឺជាកិច្ចការដ៏ខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាកូនដឹងគុណ និងចេះតបស្នងសងគុណដល់មាតាបិតា ។ ជាក់ស្ដែងតួអង្គពុទ្ធិសែន នៅក្នុងនេះកាលពីនេះតូច គេបានតស៊ូក្នុងដំណើរជីវិតជាច្រើន ដោយត្រូវទៅលេងល្បែងភ្នាល់គ្នាជាមួយប្រជាជនក្នុងភមិ ដូចជាដល់មាន់ជាដើម ដើម្បីដោះដូរយកបាយទឹក មកឲ្យម្ដាយនិងម្ដាយធំពិសារដែលត្រូវរងការស្រកឃ្លាននិងលំបាកអស់រយៈពេលជាច្រើនឆ្នាំ ។ ម៉្យាងទៀតក្រៅពីភ្នាល់គ្នាពុទ្ធិសែនបានដើររកផ្លែឈើ និងសត្វក្នុងព្រៃដើម្បីទុកឲ្យម្ដាយនិងម្ដាយធំពិសារ ។ នៅពេលភាពពេញវ័យចូលមកដល់ពុទ្ធិសែនបានសម្រេចចិត្តទៅស្វែងរកកែវភ្នែក និងឪសថរបស់ម្ដាយនៅនគរយក្ស ប៉ុន្ដែពុទ្ធិសែនត្រូវបានរៀបការជាមួយនាងកង្រីបន្ទាប់ពីព្រះឥសីបានប្ដូរសាររបស់យក្សកិ្ខនីសន្ធិមា ដែលពោលថា ទៅដល់ពេលណា សម្លាប់ពេលនោះ ឲ្យទៅជា ទៅដល់ពេលណារៀបការពេលនោះ ។ ក្រោយមក ពុទ្ធិសែនបានចាប់ចិត្តស្រឡាញ់នាងកង្រីត្បិតនាងកង្រីជាស្រីល្អ ចរិយាប្រពៃ សម្ដីពិរោះ យល់ចិត្តប្ដី មិនឲ្យប្ដីទាស់ចិត្ត ។ ហើយនាងកង្រីខ្លួនផ្ទាល់ក៏ស្រឡាញ់ពុទ្ធិសែនខ្លាំងណាស់ដែរ ។ ពុទ្ធិសែនមិនភ្លេចពីកាតព្វកិច្ចរបស់ខ្លួនទេ គេបានលួងលោងឲ្យនាងកង្រីនិយាយប្រាប់ពីទីកន្លែងអាថ៌កំបាំង ដាក់ភ្នែកនិងឪសថ ។ ក្រោយពីបានដឹងពីកន្លែងទុកដាក់ហើយ ពុទ្ធិសែនបានរៀបគម្រោងការចាកចេញពីនាងកង្រី ។ ពុទ្ធិសែនបានផ្ដាច់មនោសញ្ចតនាពីនាងកង្រី ទាំងក្ដីអាឡោះអាឡ័យ ថើបអង្អែលនៃពិនិត្យ ចង់នៅជិតនាងកង្រីលុះថ្ងៃអវសាន ។ គេនៅតែមិនដាច់ចិត្តពីនាងកង្រី រហូតដល់ព្រះអង្គបង្វែព្រះទ័យមកគិតម្ដាយវិញ ។ ព្រះអង្គបានវិនិច្ឆ័យដោយជ្រើសយកម្ដាយ លះបង់ស្នេហា ។ លើសពីនេះ ព្រះអង្គនៅពេលមានកែវភ្នែក និងឪសថ ព្រអង្គក៏យាងទៅព្យាបាលម្ដាយ និងម្ដាយធំយ៉ាងប្រញាប់ប្រញាល់កុំឲ្យមានការឈឺចាប់អូសបន្លាយយូរ ។ ជាពិសេសពុទ្ធិសែនបានសម្លាប់យក្សសនិ្ធមា ដែលធ្វើបាបម្ដាយនិងម្ដាយធំ ព្រមទាំងប្រជារាស្រ្ដក្នុងប្រទេសឲ្យរួចផុតពីទុក្ខវេទនាដោយសារយក្សស៊ី ។ និយាយរួមមក តួអង្គពុទ្ធិសែនបានបំពេញកិច្ចការដ៏ល្អ ដើម្បីឲ្យខ្លួនក្លាយជាកូនកតញ្ញូ និងកតវេទីចំពោះម្ដាយឪពុកពិតប្រាកដមែន ។
ឆ្លងតាមរយៈការបកស្រាយរួចមក យើងមើលឃើញថា ប្រធាននេះពិតជាមានអត្ថមានល្អជ្រាលជ្រៅមានខ្លឹមសារ ព្រោះវាបានបណ្ដុំគំនិតឲ្យយុវជន មានការចេះដឹង និងតបស្នងសងគុណដល់អ្នកមានគុណ ។ ក្នុងនាមយើងជាកូនរបស់គាត់ យើងត្រូវតែខំសងគុណលោកទាំងពីរ ដោយខិតខំប្រឹងប្រែងរៀនសូត្រ និងជួយធ្វើកិច្ចការផ្ទះជំនួសដៃជើងគាត់ ។