Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:04

អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ។ ប្រសិនបើលោក/លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ ។ នេះគឺជាអាករលើធាតុចូលរបស់លោក/លោកស្រី ។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើម ឬការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរនូវអាករ ដែលបានបង់លើ ៖

ក. ការទិញសម្ភារការិយាល័យ

ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម

គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម

ង. ចំណាយលើសេវាកម្មក្នុងការធ្វើអាជីវកម ( ឩទាហរណ៍ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធារី ) អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬសេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬអាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងតែគេហដ្ឋានរបស់លោក/លោកស្រីជាដើម ។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login