Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-31 17:22

ទម្រង់អតប ១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជី ដោយស្ម័ត្រចិត្តផងដែរ ។ ទម្រង់នេះត្រូវបានផ្តល់ជូនលោក/លោកស្រីដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ លោក/លោកស្រីត្រូវបំពេញទម្រង់នេះនិងផ្តល់នូវព័ត៍មានបន្ថែមនានាទៅតាមការតម្រូវ ហើយយកទម្រង់ នេះទៅដាក់ជូន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបររបស់លោក/លោកស្រីមានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ។ ចំពោះក្រុមហ៊ុនដើមទុនគ្រប់ប្រភេទអ្នកនាំចេញនាំចូលសហគ្រាសវិនិយោគ ឬអង្គភាពរបស់រដ្ឋត្រូវបំពេញទម្រង់ហើយយកទៅ ដាក់ជូននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំទៅមុនពេលចាប់ផ្តើមប្រកបអាជីវកម្ម ។ ចំពោះការយឺតយ៉ាវក្នុងការ ដាក់ពាក្យស្នើសុំចុះបញ្ជីលោក /លោកស្រីនឹងត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ ។នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារនឹងផ្តល់ជូនលោក/លោកស្រីនូវលេខចុះបញ្ជីដែលជាលេខ អត្តសញ្ញាណកម្មអតបរបស់លោក/លោកស្រី ។ វិញ្ញាបនប័ត្រ ចុះបញ្ជីត្រូវបានផ្តល់ជូនលោក/លោកស្រី ហើយត្រូវតាំងឬព្យូរវិញ្ញាបនប័ត្រនេះនៅទីកន្លែងអាជីវកម្ម ជាសំខាន់របស់ខ្លួន ។ ប្រសិនបើការដាក់ពាក្យស្នើសុំចុះបញ្ជីត្រូវបានបដិសេធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងដល់លោក/លោកស្រីដោយភ្ជាប់ជាមួយនូវសេចក្តីពន្យល់ផ្សេងៗដែលជាហេតុផលនៃការប​ដិសេធ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login