Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១ . ជានិច្ចកាលតើខ្ញុំអាចទទួលមកវិញនូវអាករលើធាតុចូលឬទេ ?

២. ចុះប្រសិនបើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករផង ផ្គត់ផ្គង់មិនជាប់អាករផង ?

៣. តើត្រូវមានភស្តុតាងអ្វីខ្លះដើម្បីស្នើសុំអាករលើធាតុចូល ?

៤. តើខ្ញុំត្រូវស្នើសុំឥណទានអាករលើធាតុចូលដោយរបៀបណា ​?

៥. តើអ្នកណាខ្លះត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម ?

ចម្លើយ

១. នៅពេលដែលលោក/លោកស្រីមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោក/លោកស្រីត្រូវសួរ ខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោក/លោកស្រីពិតមែនឬទេ ?

          ប្រសិនបើពិតមែនលោក/លោកស្រីអាចនឹងកាត់កងបានដោយធ្វើការស្នើរសុំឥណទានអាករលើធាតុចូល ។

          សូមចងចាំថាលោក/លោកស្រីមិនអាចស្នើសុំជាឥណទានអាករលើធាតុចូ​​លសម្រាប់ការចំណាយដូច ខាងក្រោមនេះបានទេដូចជា ៖

    ក. ការទិញរថយន្ត លើកលែងតែលោក/លោកស្រីប្រកបអាជីវកម្ម លក់ឬជួល រថយន្តនោះ

    ខ. ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ ។

២. ប្រសិនបើពេលកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ លោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុង ចំណុចទី៣ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើធាតុចូលបានតែចំណែកដែលទាក់ទិនទៅនិងការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ ។

៣. ភស្តុតាងដើម្បីស្នើសុំអាករលើធាតុចូល លោក/លោកស្រីត្រូវតែមានច្បាប់ដើម នៃបង្កាន់ដៃអាករលើតម្លៃបន្ថែមត្រឹមត្រូវឬប្រតិវេទន៍នាំចូលបញ្ជាក់ ដោយទីចាត់ការគយ និងរដ្ឋករដើម្បីស្នើសុំឥណទានអាករលើធាតុចូល ។

៤. យើងត្រូវស្នើសុំឥណទានអាករលើធាតុចូលនៅពេលដែលលោក/លោកស្រីបំពេញលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែនីមួយៗ ចំនួនទឹកប្រាក់ ដែលលោក/លោកស្រីសរសេរចូលក្នុងប្រអប់លេខ០៨ ឬប្រអប់លេខ១០ គឺជាឥណទានអាករលើធាតុចូល ​របស់លោក/លោកស្រី ។

          ក្នុងករណីដែលចំនួនសរុបក្នុងប្រអប់លេខ១១ លើសពីចំនួនទឹកប្រាក់ក្នុងប្រអប់លេខ១៥ លោក/លោកស្រីត្រូវសរសេរចំនួនលើសចូលក្នុងប្រអប់លេខ១៧ ដើម្បីសុំបង្វិលសងវិញ ឬសរសេរចូលក្នុងប្រអប់លេខ១៨ សម្រាប់យោងទៅមុខក្នុងលិខិតប្រកាសខែបន្ទាប់ ។ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការទូទាត់ជូនលោក/លោកស្រីបើសិនជាលោក/លោកស្រីជាអ្នកនាំចូលឬមានឥណទានសម្រាប់យោងទៅមុខរយៈពេលបីខែ ។

៥. អ្នកដែលត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមមានដូចជា ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម ។ បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្មឬមានបំណងបង្កើតសហគ្រាសអាជីវកម្មប្រសិនបើមានឬរំពឹងថានឹងមានផលរបរជាប់អាករក្នុងរយ់ពេលបីខែប្រតិទិនជាប់ គ្នាលើសពី១២៥លានរៀលសម្រាប់ការផ្គត់ផ្គង់ទំនិញនិងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវាបុគ្គលនោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន ។ ម៉្យាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណាដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី៣០លានរៀលបុគ្គលនោះត្រូវតែចុះបញ្ជីអាករលើតម្លៃបន្ថែម ។ ផលរបរជាប់អាករគឺជាចំណូលដុលរបស់អាជីវកម្មដោយមិនគិតបញ្ចូលអាករលើតម្លៃបន្ថែមនិងចំណូលពីការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ ។

សម្រាប់គោលដៅនៃការចុះបញ្ជីអាករលើតម្លៃបន្ថែមពាក្យ “បុគ្គល”សំដៅដល់ ៖

  • សហគ្រាសឯកបុគ្គល
  • ក្រុមហ៊ុនសហកម្មសិទ្ធិ
  • ក្រុមហ៊ុនឯកជន
  • ក្រុមហ៊ុនមហាជន
  • ក្រុមហ៊ុនចំរុះ
  • ក្រុមអាជីវកម្ម
  • ក្លឹបឬសហគម ។

ពាក្យ”សហគ្រាសអាជីវកម្ម” សំដៅដល់អាជីវកម្មគ្រប់ប្រភេទដូចជា ៖

     ក. អាជីវកម្មធម្មតា ៖ ហាងលក់ទំនិញ អ្នកម៉ៅការ អ្នកផលិត អ្នកលក់ជុំ អ្នកផ្តល់សេវាផ្សេងៗ ។

     ខ. ការធ្វើអាជីវកម្មនិងវិជ្ជាជីវ ៖ ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធារី ។

     គ. សកម្មភាពដែលធ្វើឡើងដោយអង្គភាពមិនស្វែងរកចំណេញនានា សហគម សមាគមក្លឹបកីឡា ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login