ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខ្ញុំត្រូវចុះបញ្ជីនៅពេលណា ?
២. ធ្វើដូចម្តេចទើបដឹងថា ខ្ញុំជាបុគ្គលត្រូវចុះបញ្ជី ?
៣. តើខ្ញុំត្រូវគណនាផលរបរជាប់អាកររបស់ខ្ញុំយ៉ាងដូចម្តេច ?
៤. បើសិនជាផលរបររបស់ខ្ញុំទាបជាងកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីខ្ញុំអាចចុះបញ្ជីបានទេ ?
៥. កត្តាអ្វីខ្លះដែលត្រូវយកមកពិចារណាថាតើខ្ញុំគួរដាក់ពាក្យស្នើសុំចុះបញ្ជីឬទេ ?
ចម្លើយ
១. អនុលោមតាមច្បាប់ស្តីពីសារពើពន្ធលោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងរយៈពេល១៥ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ច ( ក្រោយថ្ងៃចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ) ។
២. ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិទិនកន្លងមក ។ ប្រសិនបើក្នុងអំឡុងពេលនេះលោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/លោកស្រីរំពឹងជឿជាក់ថាក្នុងរយៈពេល៣ខែប្រតិទិនខាងមុខតម្លៃសរុបនៃការផ្គត់ផ្គង់ជាប់អាកររបស់ខ្លួន លើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១នោះលោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម ។
សូមចងចាំថាទោះបីលោកស្រីត្រូវមិនមានកាតព្វកិច្ចចុះបញ្ជីនៅពេលបច្ចុប្បន្នក៏ដោយ តែបើសិនជា នៅពេលអនាគត អាជីវកម្មរបស់លោក/លោកស្រីមានរីកចម្រើន ហើយផលរបរជាប់អាករកើនឡើង ដល់កម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីត្រូវចុះបញ្ជីតាមការតម្រូវនៃច្បាប់ស្តីពីសារពើពន្ធ ។
សូមកត់សម្គាល់ថា ផលរបរជាប់អាកររបស់លោក/លោកស្រីគឺជាតម្លៃនៃការផ្គត់ផ្គង់ជាប់អាករទាំងអស់រួម ទាំងតម្លៃនៃការនាំចេញដែលជាប់អាករតាមអត្រាសូន្យភាគរយ ។
៣. យើងត្រូវគណនាផលរបរជាប់អាកររបស់យើងដូចជា ផលរបរជាប់អាកររបស់លោក/លោកស្រីត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានជាប់បន្តៗ ត្រូវយកដំណាក់កាលពីរមកថ្លឹងថ្លែងគឺ រយៈពេលបីខែប្រតិទិនកន្លងមក និងរយៈពេលបីខែប្រតិទិនខាងមុខ ។ លោក/លោកស្រីត្រូវធ្វើការប៉ាន់ស្មាននូវតម្លៃសរុបការផ្គត់ផ្គង់ជាប់អាករនៃទំនិញនិងសេវាក្នុងរយៈពេលបីខែ ប្រតិទិនខាងមុនលោក/លោកស្រីរំពឹងជឿជាក់ថាតម្លៃសរុបនៃការផ្គត់ផ្គង់ជាប់អាករនៃទំនិញនិងសេវាលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីក៏ត្រូវចុះបញ្ជីដែរ ។
៤. បើសិនជានៅរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីរបស់លោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័ត្រចិត្ត ។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្លួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម ។ មុននឹងដាក់ពាក្យស្នើសុំចុះបញ្ជីលោក/លោកស្រីត្រូវពិចារណាថាតើការចុះបញ្ជីនឹងផ្តល់ផលប្រយោជន៍ដល់លោក/លោកស្រីឬទេ ។
៥. ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះលោក/លោកស្រីត្រូវសួរខ្លួនឯងថា ៖
ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ខ្ញុំឬទេ ?
ឩទាហរណ៍ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយលោក/លោកស្រីអាចពិចារណាបានថាលោក/លោកស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័ត្រចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា ។
ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ ?
ប្រសិនបើលោក/លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនរបស់លោក/លោកស្រីមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញអតិថិជនរបស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង ។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មមួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀតហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន ។
គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ ?
ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់លោក/លោកស្រីដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែមទេរហូតដល់ពេលណាដែលលោក/លោកស្រីមានផលរបរដល់កំរិតត្រូវចុះបញ្ជីដូចពោលក្នុងចំណុចទី៣ខាងលើ ។
ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី
នៅពេលដែលបានចុះបញ្ជីរួចលោក/លោកស្រី ត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំងអស់ ។ លោក/លោកស្រីអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីការគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្ត្រី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា ។ ប្រសិនបើលោក/លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័ត្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូលហេតុដែលលោក/លោកស្រីមានបំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង ។
ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល ។
ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីដោយស្ម័ត្រចិត្ត លោក/លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ ។