Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាផ្លូវជនបទ ?

២. ចូរអ្នកបង្ហាញអំពីវិបាកនៃកការប្រើប្រាស់គ្រឿងញៀន ?

៣. តើមានកត្តាអ្វីខ្លះដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ? តើអ្នកមានវិធានការយ៉ាងណាខ្លះ ដើម្បីបង្ការគ្រោះថ្នាក់ទាំងនោះ ?

៤. តើប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្សត្រណា​ ? នៅគ្រឹស្តសករាជណា ? តើប្រទេសថៃបានលើកកងទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំណា ? ហើយត្រូវបានបញ្ជូនជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំ ណា ?

ចម្លើយ

១. ផ្លូវជនបទ សំដៅដល់ផ្លូវដីដែលតភ្នាប់ពីផ្លូវជាតិ ឬផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬឃុំនៅជនបទ ។

២. អំពីវិបាកនៃកការប្រើប្រាស់គ្រឿងញៀនរួមមានដូចខាងក្រោម ៖

  • ធ្វើឱ្យបាត់បង់ស្មារតី (បណ្តាលឱ្យខ្សោយ)
  • បាត់បង់មិត្តភក្តិ បងប្អូន ឪពុកមម្តាយ និងគ្រួសារ ជាដើម
  • បាត់បង់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមស្អប់ខ្ពើម
  • បាត់បង់ទ្រព្យសម្បត្តិ
  • កម្លាំងពលកម្មខ្សោយ ស្លេកស្លាំង
  • ក្លាយជាចោរលួច ចោរប្លន់ និងអាចក្លាយជាឃាតករជាដើម
  • បាត់បង់ការសិក្សា
  • អាចក្លាយជាមនុស្សវិកលចរិក ឬឆ្កួតជាដើម ។

៣. កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ គឺ ៖

  • មិនចេះច្បាប់ចរាចរ
  • មិនគោរពច្បាប់ចរាចរ
  • ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
  • បើកបរហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន
  • អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យាន្តយន្ត
  • ផ្ទុកឥវ៉ាន់ ឬទំនិញធ្ងន់ហួសកំណត់
  • មិនគោរពសិទ្ធិអាទិភាព មិនយោគយល់អធ្យាស្រ័យគ្នា
  • ធ្វេសប្រហែស
  • មិនបានត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលបើកបរឱ្យបានម៉ត់ចត់
  • ហេដ្ឋារចនាសម្ព័ន្ធមិនសមស្រប ​។

វិធានការបង្ការគ្រោះថ្នាក់

  • បណ្តុះបណ្តាល និងបង្រៀនច្បាប់ចរាចរឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជន ជាពិសេសនៅតាមសាលារៀន និងសហគមន៍
  • ពង្រឹងការគោរពច្បាប់ចរាចរឱ្យបានតឹងតែង
  • ចាត់វិធានការយ៉ាងតឹងរឹងក្នុងការត្រួតពិនិត្យប័ណ្ណបើកបរ និងមួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ត
  • ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន ឬដាក់មនុស្សធ្ងន់ហួសកំណត់
  • ពិន័យដល់អ្នកបើកបរណាដែលបើកហួសល្បឿនកំណត់
  • ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
  • ពិន័យដល់អ្នកបើកបរណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត
  • គោរពសិទ្ធិអាទិភាព និងយោគយល់អធ្យាស្រ័យគ្នា
  • ត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលបើកបរឱ្យបានម៉ត់ចត់
  • ជួសជុល ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានសមស្រប និងដាក់ផ្តល់សញ្ញាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរ ។

៤. ប្រាសាទព្រះវិហារត្រូវបានកសាងឡើងដោយព្រះមហាក្ស​ត្រ ៣ ជំនាន់គឺ ៖

  • កសាងលើកទី១ ដោយព្រះបាទយសោវរ្ម័នទី១ ពីគ.ស ដល់ គ.ស ៩០០
  • កសាងលើកទី ២ ដោយព្រះបាទសូរ្យវរ្ម័នទី ១ ពី គ.ស ១០០២ ដល់ គ.ស ១០៥០
  • កសាងលើកទី ៣ ដោយព្រះបាទសូរ្យវ័រ្មនទី ២ ពី គ.ស ១១១៣ ដល់ គ.ស ​១១៥០
  • ប្រទេសថៃបានលើកកងទ័ពចូលកាន់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំ ២០០៧ ។
  • ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO បញ្ចូលជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login