Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 សំនួរ

១​. ចូរពិណ៌នាពីប្រទេសកម្ពុជា ​និង កំណែទម្រង់នៅសម័យព្រះបាទស៊ីសុវត្តិ ?

២.​ហេតុអ្វីបានជា អង្គការសហប្រជាជាតិ សម្រេចបង្កើតរដ្ឋអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ក្រោយសង្គ្រាមលើកលើកទី២ ? តើមជ្ឍឹមបូព៌ា ទទួលបានផលអ្វីពីការសម្រេចចិត្តនោះ ?

៣ . ចូរអធិប្បាយពីផលវិបាកនៃរដ្ឋប្រហាររបស់ លន់ នល់ និង សិរីមតៈដើម្បីផ្តួលរំលំសម្តេច នរោត្តមសីហនុ ?

៤ . ចូរវិភាគពីបញ្ហាប្រឈម សំខាន់ៗនៅលើពិភពលោក ?

៥ . ចូរពណ៌នាពីនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុនសែនដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសក​ម្ពុជានាឆ្នាំ១៩៩៨ ?

ចម្លើយ

១ . ពិណ៌នាពីប្រទេសកម្ពុជា ​និង កំណែទម្រង់នៅសម័យព្រះបាទស៊ីសុវត្តិមានដូចជា​៖

  • ប្រទេសកម្ពជាក្នុងសម័យព្រះបាទស៊ីសុវត្តិ :
  • ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង
  • ១៩០៤​ សៀមបានប្រគល់ទឹកដី ម្លូព្រៃ និងស្ទឹងត្រែងមកឲ្យកម្ពុជាវិញ
  • ១៩០៧ សៀមបានប្រគល់ខេត្តបាត់ដំបង់ និងមហានគរ
  • ១៩០៨ បារាំងកំណ​ត់ព្រំដែន និងផែនទីភ្នំដង់រែក រវាងបារាំង-សៀម
  • បារាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋបាល ដែលសំដៅយកប្រសិទ្ធភាពក្នុងការគ្រប់គ្រង់បិងទាញប្រយោជន៍ពីខ្មែរ ដែលមានការវិវត្តជាបន្តបន្ទាប់
  • កំណែទម្រង់នៅសម័យព្រះបាទស៊ីសុវត្តិមាន ដូចជា ៖

   ក ​. កំណែទម្រង់សេដ្ឋកិច្ច តាមរយៈច្បាប់ទារពន្ធ ចំនួសមន្រ្តីអាជ្ញាហ្លួង

  • ពន្ធខ្លួនមនុស្ស
  • ពន្ធលើការជាប់កំណែន
  • ពន្ធដារ
  • ពន្ធលើដីដាំដំណាំ
  • ពន្ធលើដីចម្ការ
  • ពន្ធលើដីបន្ទាស
  • ពន្ធលើផលដំណាំ,សត្វ
  • ពន្វលើយាន្តជំនិះ

    ខ .ពាណិជ្ជកម្មគីបាំរាំងបានប្រគល់ឲ្យទៅពួកចិនជាអ្នកក្តោបក្តាប់ ។ ចិនដែលនៅស្រុកខ្មែរ​ត្រូវ​បានបារាំងអ​នុញ្ញាតឲ្យបង្គើតសមាជិកចិននៅស្រុកខ្មែរ ដែលប្រធានសមាគមន៍នេះហៅថា អុងប៉ាង ដែលជាអ្នករ៉ាប់រង់ បូកចិននៅស្រុកខ្មែរចំពោះមុខរដ្ឋការបារំាង​។

 ​    គ ​. វិស័យអប់រំគីផ្នែកជាចំបង់និងប្រមូលផ្តុំនៅតាម វត្តអារាម ដែលជាប្រភពនៃចំណេះដឹង និងជំនាញផ្សេង​​ៗ ។ វត្តអារាម​មានតួនាទីជាឃ្លាំងរក្សា វប្បធម៌ អប់រំផ្លូវចិត្ត​ចរិយា និងសម្រាប តែបុរស់ ។អ្នកដែលអាចទទួលចំណេះដឹងនេះបាន ទាល់តែបានជាបួសជាព្រះសង្ឃ ព្រោះព្រះពុទ្ធសាសនា អនុញ្ញាតអោយបុរសអាចបួសជាសាមណេរ ភិក្ខុ ដើម្បីឆ្ពោះទៅរកសេចក្តីស្ងប់ និងទូន្មានដល់ បថុជ្ជជ​ន ដែលពុំបានចូលបួស នានា​ ។​

  • សាលាវត្តកែទម្រង់
  • សាលារៀនផ្លូវការ បារាំង​ខ្មែរ​
  • ការសិក្សាខាងផ្លូវពុទ្ធសាសនា
  • ថ្នាក់មធ្យមសិក្សា
  • ផ្នែកបណ្តុះបណ្តាលគ្រូបង្រៀន
  • ផ្នែកឧត្តមសិក្សា

  ឃ . ការ​រៀបចំក្រសួងអប់រំជាតិ

   ង . នគរូបនីយកម្ម បារាំង​​តម្រូវអោយមានការរៀបចំភូមិ ស្រុក នៅតាមជ​នបទឲ្យមានរបៀបរៀបរយ​ គី អោយប្រជាជ​ននាំគ្នាមកតាំងលំនៅតាមដង់ផ្លូវ មិនអោយប្រមូលផ្តុំជាផ្ទះស្អេកស្កះ នៅតំបន់ដាច់ស្រយាលឆ្ងាយពីផ្លូវគមនាគមន៍ ​ខ្វះច្រកចេញចូល តទៅទៀតទេ ។ ប្រជារាស្ត្រខ្មែរ ត្រូវ​គេទម្លាប់អោយមានការប្រើប្រាស់ទឹកអណ្តូងផឹក ជៀស​វាងប្រើប្រាស់ទឹកត្រពាំង​រួមគ្នារវាងមនុស្ស និង សត្វ ដែលជាបុព្វហេតុនៃការកើតនិងឆ្លងជំងឺ ។ ទន្តឹមនឹងនេះដែ​លបារាំងបានកេណ្ឌអ្នកស្រុក លើកជាបណ្តាញផ្លូវ គមនាគមន៍ខ្វាត់ខ្វែងពេញផ្ទៃប្រទេស ។

    ច .​បក្សនយោបាយ

    ឆ . ផលវិបាកនៃទំនើបកម្មសង្គមខ្មែរដោយបារាំង

  •  ផលប៉ះពាល់ផ្នែកវប្បធ​ម៍
  • ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច
  • នាំអន្តោប្រវេសន៍ ​ចិន ចូលស្រុកខ្មែរ
  • នាំអន្តោប្រវេសន៍យួន ចូលស្រុកខ្មែរ​ ។

២ . បានជាអង្គការសហប្រជាជាតិសម្រេចបង្កើតរដ្ឋអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ក្រោយសង្គា្រមលោកលើកទី២ គីថារដ្ឋអ៊ីស្រាអែលជារដ្ឋថ្មី ដែលត្រូវបានលេចឡើងនៅពេលដែកចក្រភពអង់គ្លេស បានដាក់អាណានិគមទៅលើដែនដីប៉ាឡេស្ទីន ។ ក្រោយពីបានចាកចេញទៅអង់គ្លេសបានបន្សល់ទុកនៅបញ្ហាដែលមិនអាច ដោះស្រាយបាននោះគី បញ្ហារដ្ឋអធិបតេយ្យភាព ។​ដោយជ​នជាតិទាំងពីរ មានអត្តសញ្ញាណផ្សេងគ្នារស់នៅលើទឹកដីតែមួយ ទើប​គេបង្គើតរដ្ឋអ៊ីស្រាអែលនេះឡើង ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៤៧ ។

  • មជ្ឍឹមបូពា៍ ទទួលបានផលពីការសម្រេចចិត្តនោះគី ៖
  • ជនជាតិជ្វីបដែលរស់នៅរ៉ាយប៉ាយពាសពេញពិភពលោក បានរត់ចូលមករស់នៅក្នុងរដ្ឋថ្មី
  • អង្គគ្លេសពុំបានបញ្ចប់ជម្លោះ និងកំណត់ព្រំដែនឡើយ ជាហេតុប​ណ្តាលអោយមានភាពមិនច្បាស់លាស់ក្នុងការបង្កើតជារដ្ឋ
  • អង្គការសហប្រជាជាតិ បានអនុម័តនៅថ្ងៃទី ២៩ ខែ វិឆ្ឆកា ឆ្នាំ ១៩៤៧ តាមសេចក្តីសម្រេច​លេខ ១៨១ ដោយមានសំឡេងគាំទ្រលើស២/៣តែប្រទេសអារ៉ាប់ប្រឆាំង ។
  • អ៊ីស្រាអែលប្រកាសជារដ្ឋ ឯករាជ្យនៅថ្ងៃទី ១៤ ឧសភា ១៩៤៨ ហើយមួយថ្ងៃក្រោយមកប្រទេសអារ៉ា​ប់រួមមាន អេហ្ស៊ីប ស៊ីរី ហ្សកដានី លីបង់ អ៊ីរ៉ាក់ និងកង់កម្លាំងប៉ាឡេស្ទីនបានបើកការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ។
  • ប៉ាឡេស្ទីន ចង់ក្លាយជារដ្ឋឯករាជ្យ តែត្រូវបានអ៊ីស្រាអែលជំទាស់ម្តង​វិញ
  •  អ៊ីស្រាអែលបានបន្តពង្រីកអាណានិគម  លើទឹកដីប៉ាឡេស្ទីន
  • ការផ្ទុះជាសង្គ្រាម ៦ ថ្ងៃ រវាងអ៊ីស្រាអែល  និងប្រទេសអារ៉ាប់ពីថ្ងៃទី ៥ ដល់ ១០ មិថុនា ១៩៦៧
  • ជម្លោះបន្តអូសបន្លាយមកទល់និងបច្ចុបន្ននេះ ។

៣ ​. អធិប្បាយពីផលវិបាក  នៃរដ្ឋប្រហាររបស់ ​លន់ នល់ និងសិរីមតៈ   ដើម្បីផ្តួលរំលំសម្តេច នរោត្តន សីហ​នុ មានដូចជា៖

  • បំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្មែរ និងសេចក្តីសុខសាន្តរបស់រាស្រ្ត
  • ប្រជាជ​នចែកបាក់គ្រួសារ  បង់ប្អូន សាច់ញច់ញាតិ
  • ស្រែចម្ការត្រូវ​បានគេបោះបង់ចោល 
  • អសន្តិសុខកើតមានពេញផ្ទៃប្រទេសដូច​ជា ចោរកម្ម ភាពអធិបតេយ្យ អំពើហឹង្សា ភាពអត់អាហារ និងជំងឺតម្កាតផ្សេងៗ
  • ទំនិញឡើងថ្លៃ    និងខ្វះគ្រឿងបរិភោគបរិភោគ
  • អតិផរណាសង្គមជាតិ
  • បង្កជាអន្តរាយគ្រឿងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន រោងច​ក្រ ឧស្សាហម្មត្រូវបំផ្លាញពាណិជ្ជកម្មត្រូវបាន   រាំងស្ទះ
  • ដាក់មីនបង្កការខូចខាតដីកសិកម្ម មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ក្លាយជាចំម្ការ   មីន    
  • គ្រឹះស្ថានសិក្សានៅតំបន់រំដោះនិងតំបន់ប្រទាញត្រូវបានបិទទ្វារ
  • មនុស្សត្រូវភៀសខ្លួនចេញពីការប្រយុទ្ធគ្នា
  • អា​ចឆ្លើយពីកត្តាមួយៗ ក៏បាន​តែ​មានការបកស្រាយដូចជាផលវិបាកតាមរយៈ វិបត្តិសង្គម ​វិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ វិបត្តិបណ្តាលមកពីវត្តមានជ​នបរទេស ។

៤ .​ពិភពលោកកំពុងតែប្រឈមនិងបញ្ហាសមខាន់ៗ ដូខខាងក្រោម ៖

  •  បរិស្ថាន ទឹកជំនន់ ខ្យល់ព្រុះ គ្រោះរាំងស្ងួត ផែនដីឡើងកំដៅ
  • បញ្ហាកំណើនប្រជាជន តម្រូវការថាមព​ល​ ពង្រីកផ្ទៃដីដាំដុះ ឧស្សាហកម្ម បញ្ហាលំនៅដ្ឋាន
  • បញ្ហាអន្តោប្រវេសន៍ គ្រឿងញៀន ការ​ដួញដូរមនុស្ស អសន្តិសុខ​ពេស្យាចារ ភេរវកម្ម
  • បញ្ញាសន្តិសុខស្បៀង តម្រូវ​ការបច្ចេកទេសកសិកម្ម ការប្រើប្រាស់ជីហួសកម្រិត ការកែឆ្នៃផ្ទៃដីសម្រាប់កសិកម្ម ប្រព័ន្ធធារាសាស្រ្ត
  • ភេរវកម្មអន្តរជាតិនិងសង្គ្រាម បញ្ហាជនភៀសខ្លួន និងការរីកសាយនៃអាវុធនុយក្លេអ៊ែរ
  • បញ្ហាសង្គម មនុស្សខ្វះការអប់រំ ជម្លោះសាសនា វប្បធម៌ ភាសា អត្តសញ្ញាណ
  • បញ្ហាជម្លោះផលប្រយោជន៍ពាណិជ្ជកម្ម ដែលកំពុងតែកើត​មាននៅលើពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិ​ក និងបណ្តាលប្រទេស នានានៅក្នុងលោក ។
  • ទិដ្ឋភាពផ្សេងៗទៀត... ។(បញ្ជាក់ត្រូវ ១ ចំណុចបានពិន្ទុ ០.២៥ ពិន្ទុ )

៥ . ពណ៍នាពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចហ៊ុនសែន  ដើម្បីបញ្ចប់សង្គ្រាម នៅកម្ពុជានាឆ្នាំ១៩៩៨មានដូចជា​៖

វិស័យនយោបាយ

  • ឆ្នាំ១៩៩៨សមាហរណកម្មកងទ័ពរដ្ឋាភិបាលរបស់សម្តេចក្រុមព្រះនរោត្តម ឬណរិទ្ធ ធ្វើឲ្យកង់កម្លាំងមានការឯកភាពដើម្បីស្តារ និងកសាងប្រទេសឡើងវិញក្រោយប្រឹត្តិការណ៍ ៦-៧ កក្កដា (ក្រោយបាតុកម្ម​នៅកណ្តាលក្រុងភ្នំពេញ )
  • ជាអ្នកទប់ស្កាត់កុំឲ្យពួកខ្មែរក្រហមវិលត្រឡប់មកកាន់អំណាចជាលើកទី២
  • ក្រោយពីកង់កម្លាំងខ្មែររួបរួមគ្នា នៅតាមតំបន់ព្រំដែនមានសុវត្ថិភាព និងមានការអភិវឌ្ឍ
  • ក​ម្ទេចចោលនូវអង្គការចាត់តាំងអ្នកប្រឆាំង ដែលចង់ផ្តួលរំលំរដ្ឋាភិបាល
  • ធ្វើការសម្រុះសម្រួល និងបែងចែកអំណាច​ដល់ក្រុមប្រឆាំង និង ឲ្យមានការចុះចូល
  • មានការបែងចែកដីធ្លី កាន់កាប់ជាកម្មសិទ្ធ ដល់បងប្អូន​នៅតាមព្រំដែន និង អតីតទាហាន
  • បងប្អូនខ្មែរ ត្រូវបានផ្តល់ជាតួនាទី និងបុណ្យសក្តិដល់បងប្អូនដែលមានពីមុនមក ។

វិស័យសង្គម

  • ឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានសុវត្ថិភាព និង​សន្តិភាពពេញលេញ
  • ធ្វើឲ្យមានឯកភាពជាតិ និងបង្រួបបង្រួមជាតិពិតប្រាកដនៅទាំងប្រទេស
  • ធ្វើឲ្យមានសមិទ្ធផលជាច្រើនបានកើតឡើង មានដូចជាសាលារៀន ពីមត្តេយ្យសិក្សា រហូតដល់សាកលវិទ្យាល័យ មានមន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន់ ស្ពានអាកាស រថភ្លើង កំពង់ផែ ប្រពន្ធ័ធារាស្រ្ត ... ។
  • ជួយអភិវឌ្ឍតំបន់ជន​បទ និងទីក្រុង ។

វិស័យសេដ្ឋកិច្ច​

  • ឆ្នាំ១៩៩៨ធ្វើឲ្យមានស្ថិរភាពសង្គម ​ធានាការវិនិយោគទុនពីបរទេស
  • ធ្វើឲ្យកម្ពុជាស្គាល់នូវកំណើនសេដ្ឋកិច្ច និងភាពលូតលាស់សេវាកម្មសេដ្ឋកិច្ច​
  • បើកឲ្យមានការវិនិយោគផ្នែកធនាគារដើម្បីសម្រួលជីវ​ភាព រស់នៅរបស់ប្រជាពលរដ្ឋ
  • បង្កើនការងារ និងប្រាក់ចំនូល
  • សម្រួលងាជីវ​កម្មខ្នាតតូច និងមធ្យម​ ។

វិស័យអប់រំ

  • បណ្តុះបណ្តាលធនធានមនុស្ស
  • ធ្វើកំណែទម្រង់ស៊ីជម្រៅ ពីមត្តេយ្យ ដល់ ឧត្តមសិក្សា
  • តម្លើងប្រាក់ខែ ជូនមន្រី្តរាជការ លោកគ្រូអ្នកគ្រូ
  • ផ្តល់រង្វា​ន់ដល់សិស្សដែលរៀនពូកែ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login