Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាសមភាពយេនធ័រ ?

២. តើវិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន មានន័យដូចម្តេច ?

៣. តើនារីរតនៈមានន័យដូចម្តេច ?

៤. ហេតុអ្វីគួរបង្កើនចំនួនស្រ្តីក្នុងសកម្មភាពនយោបាយ ?

៥. តើទិវានារីអន្តរជាតិក្រុមបានប្រារព្ធឡើងដំបូងនៅថ្ងៃខែឆ្នាំណា ? ខួបទីប៉ុន្មាន ដើម្បីអ្វី ?

ចម្លើយ

១. សមភាពយេនធ័រ គឺជាភាពស្មើគ្នា ឬភាពការរើសអើង រវាងបុរស និងស្រ្តី ក្នុងការទទួលបានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ ។

២. វិធីសាស្រ្តចិញ្ចឹមកូនបែបវិជ្ជមាន គឺជាវិធីសាស្រ្តមួយដ៏សំខាន់ដើម្បីទប់ស្កាត់ និងកាត់បន្ថយគម្លាតយេនធ័រនិងអំពើហិង្សាលើកុមារ ។

៣. ថានារី គឺជារតនៈសម្បត្តិដែលជាត្បូងពេជ្រដ៏មានតម្លៃ ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលើកស្ទួយស្ថានភាពស្រ្តីខ្មែរ ឱ្យរួចផុតពីភាពងាយរងគ្រោះឈានឆ្ពោះទៅរកភាពថ្កុំថ្កើនរុងរឿង ថ្លៃថ្នូរ សម្បូរសប្បាយ តាមរយៈធ្វើការផ្លាស់ប្តូរ​ឥរិយាបទអវិជ្ជមាន របស់សង្គម ដែលតែងតែគិតថាស្រ្តីជាក្រណាត់ស ងាយនឹងប្រឡាក់ខូចខាត ឱ្យក្លាយជារតនៈសម្បត្តិរបស់ជាតិ និងជាដៃគូដ៏មានតម្លៃរបស់បុរស ដែលសង្គមតែងតែឱ្យតម្លៃថាបុរសជាមាសទឹកជប់ ។

៤. មូលហេតុដែលគួរបង្កើនចំនួនស្រ្តីក្នុងសកម្មភាពនយោបាយ ព្រោះ ៖

  • ចង់លើកកំពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី
  • ចង់លប់បំបាត់ការរើសអើងចំពោះស្រ្តី កាត់បន្ថយអំពើហិង្សា ការរំលោភបំពានលើស្រ្តី និងកុមារ
  • ចង់ឱ្យស្រ្តីមានឳកាសការពារចលនាសង្គម ការធ្វើសេចក្តីសម្រេចចិត្ត ក៏ដូចជាទទួលបានបទពិសោធន៍ចំណេះដឹង ចំណេះធ្វើ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ
  • ចង់លើកកំពស់ឱ្យមានការចូលរួមរបស់ស្រ្តីក្នុងសេដ្ឋកិច្ច និងបរិយាប័នហិរញ្ញវត្ថុសម្រាប់ស្រ្តី
  • ចង់ជំរុញអោយមានការបង្កើនចំនួនស្រ្តី ឱ្យចូលបម្រើនការងារសង្គម សេដ្ឋកិច្ច និងនយោបាយឱ្យបានកាន់តែច្រើនឡើង ព្រមទាំងជាក់បេក្ខភាពស្រ្តីនៅក្នុងតួនាទី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានា
  • ចង់លប់បំបាត់គំនិតចាស់គំរិលមួយ ដែលនិយាយថា នារីបង្វិលចង្រ្កានមិនជុំ ដោយបច្ចុប្បន្នស្រ្តី មិនមែនទន់ខ្សោយ មិនត្រូវគេឱ្យតម្លៃដូចសម័យមុននោះទេ ពោលគឺស្រ្តីអាចធ្វើអ្វីបានដូចបរុសដែរ ។

៥. ទិវានារីអន្តរជាតិក្រុមបានប្រារព្ធឡើងដំបូងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩១១ ខួបទី១០៧ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺការគោរព និងស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច ការងារ នយោបាយ និងការចូលរួមកិច្ចការ ក្នុងសង្គមរហូតគេបានចាត់ទុកស្រ្តី ជាមាតារបស់ពិភពលោក ។ ​

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login