Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីជាអំពើហិង្សា ?

២. តើអំពើហិង្សាលើកុមារចែកចេញជាប៉ុន្មានប្រភេទ ?

៣. តើអំពើក្នុងគ្រួសារមានប៉ុន្មានប្រភេទ ?

៤. តើអ្វីជាមូលហេតុនៃអំពើហិង្សា ?

៥. តើមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ?

ចម្លើយ

១. អំពើហិង្សា គឺជាការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រួមបញ្ជូលទាំងការប្រមាថ ការគំរាមកំហែង ការដាក់នៅឱ្យដាច់ពីតែឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ច ពីសំណាក់បុគ្គលម្នាក់ ឬច្រើនដើម្បីត្រួតត្រាលើបុគ្គលផ្សេងទៀត ។

២. អំពើហិង្សាលើកុមារចែកចេញជា ៩ ប្រភេទដូចខាងក្រោម ៖

  1. អំពើហិង្សាផ្លូវកាយ
  2. អំពើហិង្សាផ្លូវចិត្ត
  3. អំពើហិង្សាផ្លូវភេទ
  4. ការមិនរើសអើងចំពោះកុមារ
  5. អាពាហ៍ពិពាហ៍ក្នុងវ័យកុមារ
  6. ពលកម្មកុមារ
  7. ការជួញដូរកុមារ
  8. អំពើកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធីណែត
  9. កុមារដែលមានការប្រឈមខ្ពស់ទៅនឹងអំពើហិង្សា ​

៣. អំពើក្នុងគ្រួសារមាន ៤ ប្រភេទដូចខាងក្រោម ៖

  1. អំពើហិង្សាផ្លូវកាយ ៖ ជាសកម្មភាពទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់រូបរាងកាយ ទោះមានស្នាម ឬអត់មានស្នាម ដូចជាការវាយដំដៃ ឬដំបង ជាដើម
  2. អំពើហិង្សាផ្លូវចិត្ត ៖ ជាសកម្មភាពទាំងឡាយណាដែលធ្វើអោយប៉ះពាល់ផ្លូវចិត្តរបស់គេ ហើយមិនអាចទទួលយកបាន ដូចជាការប្រើពាក្យសំដីជេរប្រមាថ គំរាមកំហែង បំបិទសិទ្ធិសេរីភាព
  3. អំពើហិង្សាផ្លូវភេទ ៖ ជាសកម្មភាពធ្វើឱ្យប៉ះពាល់ដល់ផ្លូវភេទតាមរយៈការរំលោភផ្លូវភេទ ធ្វើរឿងអាស្រូវអាសអាកាស ការបៀតបៀនកេរ្តិ៍ខ្មាស់ ដូចជាការបង្ខំរួមភេទជាមួយប្រពន្ធការបង្ហាញរូបភាពអាសអាកាស
  4. អំពើហិង្សាផ្នែកសេដ្ឋកិច្ច ៖ ជាសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បិទសិទ្ធិក្នុងការរកប្រាក់ចំណូល និងចូលរួមចាត់ចែងទ្រព្យសម្បត្តិ ឬមិនឱ្យទៅធ្វើការរកប្រាក់ចំណូល ។

៤. អំពើហិង្សាក្នុងគ្រួសារតែងកើតមានដោយសារមូលហេតុដូចខាងក្រោម ៖

  • ចង់បានអំណាច និងការត្រួតត្រាលើសសមាជិកគ្រួសារ
  • ចង់ឱ្យគេគោរពកោតខ្លាចធ្វើតាមតម្រូវការរបស់ខ្លួនឯង
  • ចង់ឱ្យគេស្តាប់បង្គាប់បញ្ជារបស់ខ្លួនឯង
  • ចង់បង្ហាញថាខ្លួនជាមនុស្សខ្លាំងពូកែ
  • ខ្វះការពិចារណា និងអធ្យាស្រ័យអោយអ្នកដទៃ
  • ការប្រកាន់យកនូវការអនុវត្តទម្លាប់ខុសឆ្គងមួយចំនួន (ដូចជាការសេពគ្រឿងញៀន និងគ្រឿងស្រវឹង)

៥. អប់រំផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ

  • ដាក់ទណ្ឌកម្មឱ្យធ្ងន់ដល់អ្នកប្រើអំពើហិង្សា
  • ធ្វើអន្តរាគមន៍តាមច្បាប់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា ពេលមានអំពើហិង្សាក្នុងគ្រួសារ
  • ការពារផ្លូវច្បាប់ជាបន្ទាន់ដោយមន្ត្រីមានសមត្ថកិច្ច និងតុលាការ
  • បំបែកជនមុនសញ្ញ ពីកន្លែងកើតហេតុ ក្នុងករណីកំពុងមានអំពើហិង្សា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login