ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។ហើយការចូលជាសមាជិកនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចខាងក្រោម ៖
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម លើការនាំចេញនិងនាំចូល ។
- ទាក់ទាញ បាននូវវិយោគទុនបរទេសចូលមក ធ្វើវិនិយោគលើវិស័យផ្សេងៗ ។
- កសាងសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងឆាប់រហ័ស ។
- លែងមានព្រួយបារម្ភចំពោះគំរាមកំហែង ផ្នែកសន្តិសុខ និងលែងនៅឯកោ ។
- មានសន្តិសុខ និងសេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាននិងជាអាទិភាពត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។
- ផ្លាស់ប្តូរផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីបន្ថែមទៀត ។
- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ប្រទេស ។
- ផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីបន្ថែមទៀត ។
- ទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍ អាស៊ី និងបណ្តោយប្រទេសជាសមាជិកក្នុងអត្រាការប្រាក់ទាបហើយមានរយៈពេលយូរ ។
- លេចមុខមាត់លើឆាកអន្តរជាតិ និងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព ។
- មានការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍ ។ល។
- ទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេសនិង កិច្ចការសេដ្ឋកិច្ច
- ទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និងសកលនិយមព្រមទាំងយល់នូវទំនាក់ទំនងការទូត ។
- ចំណេញខាងនយោបាយ និងមានឪកាសស្រូបយកនូវអត្តប្រយោជន៍ខាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមន៍អន្តរជាតិ ។
ប្រទេសកម្ពុជាប្រឈមនិងផលវិបាកមួយចំនួនដូចជា ៖
- ការខ្វះខាតធនធានមនុស្ស និងវិទ្យាសាស្រ្តបច្ចេកវិទ្យានៅមានកម្រិតទាប
- នាំចេញទំនិញតិចជាងការនាំចូល ហើយក្លាយជាទីផ្សាររបស់គេ
មិនអាចជាដៃគូរប្រណាំងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនបានឡើយ។