ឥរិយាបថដ៏ល្អប្រពៃរបស់ខ្មែរកឹការសំពះគ្នា ហើយការសំពះស្ថិតក្នុងបំណង់ដូចខាងក្រោម ៖
- បញ្ចាក់ពីចរិតថ្លៃថ្នូរ សុភាពរាបសារ
- សម្តែងឲ្យឃើញពីការចេះគួរសម និងយកចិត្តទុកដាក់
- សម្តែងពីការគោរព រវាងគ្នានិងគ្នាទៅវិញទៅមក
- ការគោរពដឹងគុណចំពោះអ្នកដទៃ
- ការគោរពតបស្នងសង់គុណ
- ការទទួលរាក់ទាក់ស្វាគមន៍គ្នា
- ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ អំណាច
- ការគោរពបូជា
- ការគោរពបន់ស្រន់ ។