Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចិត្តញាណគឺជាសញ្ចេតនា ឬអំពើដែលស្តែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាពនិងជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន ។

          សីលញាណ គឺជាវិទ្យាសាស្រ្តដែលសិក្សាពីនិយមន័យទាំងឡាយណាដែលប្រព្រឹត្តតែអំពើកុសលចៀសវាងការប្រព្រឹត្តអំពើអកុសល ។

          សីលញាណចែកចេញជា២ ផ្នែកគឺ​៖

  • សីលវិនិច្ច័យ​ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និងជាហេតុដែលឲ្យយើងអាចដឹងអំពើល្អ និងអំពើអាក្រក់ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវនិងយុត្តិធម៌ជាដើម ។
  • សីលសញ្ចេតនា គឺជាវេទនាដែលទាក់ទង់នឹងវេទនារម្មណ៍ ។វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ច័យគឺ អំពើកុសលហើយតែងស្អប់ខ្ពើមអំពើអកុសល ។

ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍គឺ បានធ្វើឲ្យដឹងពីសកម្មភាពកុសល និងអកុសលនៃទង្វើរបស់ខ្លួនតាមរយៈផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា ។ ការវិនិច្ច័យអំពើកុសល និងអកុសលប្រែប្រួលទៅតាមសម័យកាល អរិយធម៌ ពេលវេលា និងតំបន់ទីកន្លែង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login