Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសិទ្ធកុមារជាមូលដ្ឋានសំខាន់ៗមានប៉ុន្មាន ? អ្វីខ្លះ ?

២. មិនត្រូវប្រព្រឹត្តអំពើអាក្រក់១០យ៉ាងដោយកើតពីកាយ វាចារ និងចិត្ត ។ តើអំពើទាំងនោះមានអ្វីខ្លះ ?

៣. សេចក្ដីសុខ និងសេចក្ដីទុក្ខកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ។ ចូរពន្យល់ដោយលើកជា ឧទាហរណ៍តាមផ្លូវលោក និងផ្លូវធម៌ ។

៤. របបមាតាធិបតេយ្យមានកំណើតតាំងពីពេលណាមក ? ចូររកភស្ដុតាងមកបញ្ជាក់ពីរបបទាំងនេះមាននៅកន្លែងណា ?

ចម្លើយ

១. សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗមានបួន ដូចជា ៖

  • សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និង វេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់
  • សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំង នេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយ ជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម ។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបាន ជីវភាពរស់នៅគ្រប់គ្រាន់សំរាប់ការលូតលាស់របស់់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម ។
  • សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយ ដល់សិទ្ធិដែលត្រូវបានទទួលការពារ រួចផុតពីអំពើនិងការប្រព្រឹត្តតផ្សេងៗ ដែលបង្ករអន្តរាយដល់កុមារ ។ សិទ្ធិនេះរួមមានការការពារពីការរើសអើងការរំលាភការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន​
  • សិទ្ធិចូលរួម សិទ្ធិនេះគ្របដណ្ដប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួន ក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្ដីសម្រេចដេលប៉ះពាល់ ដល់អាយុរបស់កុមារ ។ នោពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឪកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពសង្គមដើម្បីជាការរៀបចំ សម្រាប់ជីវិតពេញវ័យ ។

២. មិនត្រូវប្រព្រឹត្តអំពើអាក្រក់ទាំង ១០ យ៉ាង ដែលកើតពីកាយ វាចារ និងចិត្ត ។ អំពើទាំងនោះមានដូចជា ​៖

ក. កាយកម្ម ( ដោយអំពើ )

  • មិនត្រូវសំលាប់
  • មិនត្រូវលួចប្លន់
  • មិនត្រូវរំលោភលើភេទនានា​

ខ. វិចីកម្ម៤ (ដោយវាចារ)

  • មិនត្រួវកុហក
  • មិនត្រូវនិយាយញុះញង់
  • មិនត្រូវនិយាយត្រគោះបោះបោក​
  • មិនត្រូវការនិយាយមិនបានការ

គ.​មនោកម្មបី​ (ដោយកម្ម)​

  • មិនត្រូវចង់បានរបស់អ្នកដទៃ
  • មិនត្រូវចង់អត្ដឃាតព្យាបាទគ្នា
  • មិនត្រូវចងគំនុំជាមួយអ្នកដទៃ

ដូចនេះ មនុស្សគ្រប់រូបត្រូវជៀសវាងនូវចំណុចទាំងនេះ ។

៣. សេចក្ដីសុខ និងសេចក្ដីទុកកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ។ ពន្យល់ដោយលើកឧទាហរណ៍ តាមផ្លូវលោក និងផ្លូវធម៌ ។

ពន្យល់ពាក្យ ៖

  • សុខ ៖ សប្បាយរីករាយ សុខស្រួល ស្រណុកចិត្ត ឧទាហរណ៍ សេចក្តីសុខតាមផ្លូវចិត្តមាន៥ យ៉ាងគឺ

សុខកើតពីការមានទ្រព្យ

  • សុខកើតពីការបរិភោគ និងមានរបស់ប្រើប្រាស់គ្រប់បែបយ៉ាង
  • សុខព្រោះមិនជំពាក់បំណុលគេ
  • សុខព្រោះធ្វើការងារសុចចរិត
  • សុខព្រោះគ្មានទំនាស់ គ្មានអសន្ដិសុខ

សេចក្ដីសុខតាមផ្លូវធម៌

  • បាណតិបាតា (ហាមបំផ្លាញជីវិតសត្វលោក)
  • អទិន្ទាទានា (ហាមលួច)
  • កាមេសុមិច្ឆាចារា (ហាមលួចប្រពន្ធកូនអ្នកដទៃ)
  • សុរាមេរាយ (ហាមផឹកគ្រឿងស្រវឹង)
  • ទុក្ខ សេចក្ដីលំបាកវេទនា សេចក្ដីព្រួយ  ឧទាហរណ៍ សេចក្ដីទុកតាមផ្លូវលោកមាន៥ គឺ ៖
  • ទុក្ខព្រោះស្រេកឃ្លាន
  • ទុក្ខព្រោះរកស៊ីមិនបាន អត់ការងារធ្វើ
  • ទុក្ខព្រោះអសន្ដិភាព គ្មានសុវត្តិភាព
  • ទុក្ខព្រោះមានសង្រ្គាមឥតឈប់ឈរ ។ ចំណែកឯសេចក្ដីទុក្ខតាមផ្លូវធម៌គ្មានទេ ព្រោះធម៌នាំឪ្យមនុស្សមានសេចក្ដីសុខ ។

៤. របបមាតាធិបតេយ្យមានកំណើតតាំងពីពេលសម័យព្រះនាងលីវ​ យី គ្រងរាជ្យប្រទេសនៅស.វទី១ នៃនគរគោកធ្លក ។ ហើយផ្នត់គំនិតនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ។​

ឧទាហរណ៍  ពាក្យហៅប្រចាំថ្ងៃ មេសោរ មេទ័ព...។

                 សុភាសិត ស៊ូស្ថាប់បា កុំឪ្យស្ថាប់មេ... ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login