Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


​វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរប​ស់រដ្ឋបាលជាតិ ។

          បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖

  1. វិមជ្ឍការ
  • គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ
  • អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក
  • មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ
  • ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត
  • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល
  • តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ
  • មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ។
  1. វិសហមជ្ឍការ
  • គោលបំណងដើម្បីបងិ្ខតកាតទទួលខុសត្រូវ របស់រដ្ឋឲ្យនៅជិតប្រជាពលរដ្ឋ និងធ្វើឲ្យការ ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធិភាព
  • អង្គភាពអនុវត្តមិនមែន ជានិតិបុគ្គលដាច់ដោយឡែកពីថ្នាក់ជាតិទេ
  • មន្រី្តអនុវត្តកើតចេញពីការតែងតាំង
  • ធ្វើជាតំណាងរដ្ឋាភិបាលថ្នាក់ជាតិ
  • ទទួលខុសត្រូវផ្ទាល់ចំពោះរដ្ឋាភិបាលថ្នាក់ជាតិ
  • មិនតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋឡើយ
  • អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្ម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login