ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការខ្ចីលុយពីធនាគារគឺ ជាការវិនិយោគមួយប្រភេទដែលប្រើប្រាស់លុយរបស់អ្នកដ៏ទៃ(ធនាគារ) យកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីមួយ (វិនិយោគ ឬសងបំណង ឬទិញសំភារៈ ឡាន មូតូ ផ្ទះជាដើម...)។ ដូចនេះការខ្ចីលុយធនាការយកទៅទិញដីមិនមានអ្វីចំនោទបញ្ហាទេ ហើយអ្វីដែលជាបញ្ហាគឺមិនមានលទ្ធភាពសងធនាគារ ហើយទិញដីដែលមានសូវមានតំលៃ ដែលមានន័យថា ដីនោះពិបាកនឹងលកចេញវិញ។ ក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំយល់ថា ការទិញដីនៅទីប្រជុំជន ជាពិសេសរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តកំពត ក្រុងកែប ក្រុងសៀមរាប ក្រុងបាវិត ក្រុងប៉ោយប៉ែត ជាដើម គឺត្រូវការចំនាញខ្ពស់ ហើយក៏ពិបាកនឹងរកដីដែលមានតំលៃទាបស្រាប់ អាចនឹងផ្តល់ប្រាក់មកវិញបានច្រើននៅពេលលក់ទៅវិញ។
ម្យ៉ាងវិញទៀត ការទិញដីតាមរយៈក្រុមហ៊ុនអចលទ្រព្យ ឬឈ្មួញកណ្តាល តំលៃគឺខ្ពស់ជាទិញពីម្ចាស់ដើម (គ្រាន់តែត្រូវការពេលវេលាដើម្បីដើរក និងស្វែងយល់អោយបានច្រើន) ដូច្នេះគួតែពិចារណាអោយបានល្អិតល្អន់បន្តិចមុននឹងធ្វើការវិនិយោគលើវិស័យនេះ។