2018-12-14 17:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពួកវិចារណញាណនិយមយល់ថាៈ ជាការពិតគ្រប់អំពើរបស់មនុស្សទោះល្អក្តីអាក្រក់ក្តី សុទ្ធតែមានហេតុផលរបស់វាដែលលេចឡើងក្នុងឋានៈជាតំលៃមួយចំពោះញាណរបស់អ្នកប្រព្រឹត្ត ។ ឧទាហរណ៍ៈ ជនអនាថាម្នាក់បានសម្លាប់មនុស្សប្លន់យកប្រាក់ គឺទំនាញនៃប្រាក់មានតំលៃខ្លាំងជាងការគោរពេជីវីតពិតមែនតែប្រាក់ជាតំលៃមួយហើយគោរពជីវីតជាតំលៃមួយប៉ុន្តែវាមានលំដាប់តំលៃខុសគ្នា ។ បើចោលតំលៃឧត្តមគឺគោរពជីវីតមកយកតំលៃទាបគឺប្រាក់គឺពិតជាចោលកុសលពិតមកយកកុសលតាមការយល់ឃើញរបស់ខ្លួននោះគឺមកពីទំនាញខ្លាំងក្លានៃតំលៃទាប ។ ប៉ុន្តែជនកំសត់នេះគ្រាន់តែបានស្គាល់ក្នុងឋានៈទ្រឹស្តីអរូបីប៉ុណ្ណោះអំពីតំលៃនៃការគោរពជីវីត ព្រោះក្នុងការស់នៅរាល់ថ្ងៃរបស់គ្នាជីវីតមិនមានតំលៃទេគឺប្រាក់ទេដែលមានតំលៃលើសលប់ ។
សុំាងតូម៉ាស់បានពោលថាៈ អកុសលគឹជាកុសលមួយបែបដែរ ។ ដូចនេះមានប្រាក់គឺជាកុសលមួយ សំរាប់ទុរគតជនឯការគោរពជីវីតក៏ជាកុសលមួយដែរ ។ ហេតុនេះដើម្បីកុសលមួយជនកំសត់អាចសាងអកុសលមួយគឺសំរាប់មនុស្សយកប្រាក់ ។
ម៉្យាងទៀតមនុស្សធ្វើតាមសីលវិជ្ជាគែមិនមែនសុទ្ធតែស្រឡាញ់កុសលទេ តែគេខ្លាចសង្គម ។ ប្រសិនបើគេអាចធ្វើកុសលបានដោយគ្មានទទួលទណ្ឌកម្មគេច្បាស់ជានាំគ្នាងាកទៅរកអំពើអកុសលជាមិនខានឡើយ ។ ដូចនេះសីលជីវីតគឺលជាជីវីតបំភាន់ ។ ប្រការនេះហើយបានជាមានអ្នកខ្លះយកសីលវិជ្ជាមកធ្វើជាឡប់ឡែបិទបាំងអំពើអកុសលរបស់ខ្លួន ស្របភាសិតខ្មែរមួយថាចិត្តជាទេវទត្តមាត់ជាទេវតា ចិត្តជាមាររូបជាមនុស្ស ។