2019-01-24 00:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថា ទំនួលខុសត្រូវ គឹជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗដែលត្រូវធានារ៉ាប់រងអំពើរបស់ខ្លួនដោយមានមូលដ្ឋាននៅលើសីលធម៌និងច្បាប់ហើយ ហ៊ានទទួលសារភាពនិងហ៊ានទទួលផលវិបាកនៅចំពោះមុខខ្លួនឯងផង និងចំពោះមុខច្បាប់សង្គមផងនៃអំពើទាំងនោះ ។
ទំនួលខុសត្រូវមានពីរពីបែបគឺ ៖ ទំនួលខុសត្រូវ ផ្នែកសីលធម៌និងទំនួលខុសត្រូវ ផ្នែកសង្គម ។
ក. ទំនួលខុសត្រូវផ្នែកសីលធម៌ ( សីលធម៌ ) គឺជាការទទួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាពដោយស្មោះត្រង់ទាំងពុំមានការបង្វិតបង្ខំហើយក៏ជាការទទូលខុសត្រូវផ្ទាល់នៅចំពោះមុខខ្លួនឯងនូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្តដោយគ្មានវិប្បដិសារី ។ ឧទាហរណ៍ កូនដែលមិនគោរពតាមដំបូន្មានឪពុកម្ដាយ ។ ការដែលប្រព្រឹត្តបែបនេះគឺជាកំហុសមួយដែលត្រូវទទួលរងការរិះគន់ពីច្បាស់សីលធម៌ ។
ខ. ទំនួលខុសត្រូវផ្នែកសង្គម គឺជាសការទទួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានសារភាពទោសកំហុសរបស់ខ្លួននៅចំពោះមុខច្បាប់សង្គមដោយហ៊ានទទួលនូវផលវិបាកគ្រប់យ៉ាងដែលច្បាស់សង្គមដាក់បន្ទុកមកលើខ្លួន ។ ឧទាហរណ៍ ការសម្លាប់មនុស្ស ការបំផ្លាញសម្បត្តិអ្នកដទៃ...។