ប្រភេទមនុស្សដែលចាត់ទុកថាមានសញ្ជាតិខ្មែរមានដូចតទៅ ៖
- ជនជាតិខ្មែរទាំងអស់សុទ្ធតែមានសញ្ជាតិខ្មែរ
- ស្រ្តី ឬបុរសបរទេសដែលយកប្តី ឬត្រូវរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះសំបុត្រ អាពាពិពាហ៍
- កូនដែលកើតពីឪពុកម្តាយបរទេសកំពុងរស់នៅ ស្របច្បាប់ក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំឡើងទៅ
- កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនដែលរើសបានក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកថាកើតក្នុងប្រទេសកម្ពុជាដែរ (សញ្ជាតិដើមទីកន្លែងកំណើត)
- ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្ម សម្រេចដោយព្រះរាជ្រក្រឹត្យលុះ ត្រាតែបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ
- ជនបរទេសដែលមានលិខិតអនុញ្ញាតិវិនិយោគទុនពីរក្រុមប្រឹក្សាអភិវឌ្ឍដែលបានចំណាយទុនចាប់ពី ២៥០លានឡើងទៅ
- ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀលឡើងទៅម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិ
- ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងចូលសញ្ជាតិខ្មែរអាចសុំចូលជាសញ្ជាតិតូបនីយកម្មជាដង្វាយគ្រួសារ ។