ការសិក្សាទំនាក់ទំនងអន្ដរជាតិមានសារៈសំខាន់ដូចជា ៖
- អាចឪ្យយើងយល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមួយដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត ។
- ឆ្លុះបញ្ជាំងឪ្យឃើញនូវនយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬ ប្រទេសណាមួយជាកំណត់
- យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៍នយោបាយដែលវិវត្តន៍ និងផ្លាស់ប្តូរយ៉ាងរហ័សជារៀងរាល់ថ្ងៃ ។ ទំនាក់ទំនងអន្តរជាតិជាមុខវិទ្យាមួយជួយបណ្តុះបណ្ដាល អ្នកបំរើការទូតអ្នកវិភាគនយោបាយ មន្រ្ដីជំនាញខាងកិច្ចការអន្ដរជាតិ អ្នកឯកទេស ខាងវិទ្យាសាស្រ្តអន្ដរជាតិ អ្នកសារពត៌មានអន្ដរជាតិជាដើម ។