Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិទ្ធិកុមារជាមូលដ្ឋានសំខាន់ៗមានបួន ដូចជា ៖

  • សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និង វេជ្ជសាស្រ្ដក្នុងកម្រិតខ្ពស់
  • សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំង នេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បលូតលាស់ ក្នុងកម្រិតខ្ពស់បំផុតនិងដើម្បីក្លាយ ជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម ។ សិទ្ធិនេះរួមមានការអប់រំគ្រប់ប្រភេទនិងសិទ្ធិទទួលបាន ជីវភាពរស់នៅគ្រប់គ្រាន់សំរាប់ការលូតលាស់របស់់កុមារផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម ។
  • សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលំទូលាយ ដល់សិទ្ធិដែលត្រូវបានទទួលការពារ រួចផុតពីអំពើនិងការប្រព្រឹត្តតផ្សេងៗ ដែលបង្ករអន្តរាយដល់កុមារ ។ សិទ្ធិនេះរួមមានការការពារពីការរើសអើងការរំលាភការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន​
  • សិទ្ធិចូលរួម សិទ្ធិនេះគ្របដណ្ដប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួន ក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្ដីសម្រេចដេលប៉ះពាល់ ដល់អាយុរបស់កុមារ ។ នោពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឪកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពសង្គមដើម្បីជាការរៀបចំ សម្រាប់ជីវិតពេញវ័យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login