កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖
ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖
- កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។
- កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។
- មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០
- ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
- កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។
- កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។
- កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។
- កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ។
- ក្រោយពីពេលចូលជាសមាជិកអាស៊ានកម្ពុជា ទទួលបាននូវបទពិសោធពី ខ្លឹមសារសំខាន់នៃ តំបន់និយមនិងសាកល លោកនិយមព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូត ។
- អាស៊ានបានឪ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្ដរជាតិ ។
ខ. គុណសម្បត្តិផ្នែកសេដ្ឋកិច្ច
- អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចរួមមាន កម្ពុជាបានបញ្ចូលចរន្ដនិងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ខកិច្ចនៅក្នុង ប្រទេសរបស់ខ្លូនទៅក្នុង ប្រទេសរបស់ខ្លួនទៅក្នុងលំនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសកម្ពុជាបានទទួលបច្ចេកវិទ្យានិងបទពិសោធថ្មីពីប្រទេសសមាជិកចាស់ទាំងឡាយតាមរយៈការផ្លាស់ប្ដូរបទពិសោធនិងចំណេះដឹង ។
- កម្ពុជាអាចវាស់បាននូវកំរិតល្បឿនសេដ្ឋកិច្ចនិងការធ្វើកំនែទំរង់ផ្សេងៗ ដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និងលើឆាកអន្ដរជាតិនាសតវត្សទី២១ នេះ ។
- សមាហរណកម្មកម្ពុជានៅក្នុងអាស៊ានបាននាំមកនូវការរួបរួមយ៉ាងសកម្មក្នុងទំនាក់ទំនង ប្រទេសជាសមាជិកដូចជា ការចរាចរទំនិញសេវាកម្មដើមទុននិងពលកម្មដែលកើតចេញពីការទំនាក់ទំនងយ៉ាងជិតសិ្នទ្ធនៃនយោបាយហរិញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងចំនោមប្រទេសជាសមាជិក ។
- អាស៊ានទាំង ១០ជាទីផ្សារដ៏ធំមួយនៅ ក្នុងតំបន់ដែលមានប្រជាជន ៥០០លាននាក់សំបូរដោយវត្ថុធាតុដើមធនធានធម្មជាតិនិងផ្ទៃដីទូលាយព្រមទាំងជាតំបន់មួយកំពុងទាក់ទាញខាងទេសចរណ៍និងផ្ដល់ឪកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ចជាតិ ។
- កម្ពុជាជាទទួលបាននូវអត្តប្រយោជន៍ពីវិស័យអភិវឌ្ឍធនធានមនុស្សអប់រំ និងកាត់បន្ថយភាពក្រីក្រពិសេសមមន្ដ្រីរាជការពីរក្រសួងជំនាញនានានិស្សិតជាច្រើនបានទទួលអាហាររូបករណ៍ ទៅបណ្តុះបណ្ដាលនៅបណ្ដាលប្រទេសអាស៊ាន និងដៃគូរចរចារលើផ្នែកភាសាបច្ចេកទេសជំនាញនិងទ្រឹស្ដីឃាដើម ។ គុណវិត្តិសំរាប់ប្រទេសកម្ពុជាគឺ ៖
- ធនធានមនុស្សនិងសម្ភារៈបច្ចេកទេសនៅមានកំរិតទាប
- កម្ពុជាជាទីផ្សាររបស់គេ
- កម្ពុជាមិនអាចជាគូរប្រគួតប្រជែងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជារស់ដោយសាជំនួយយ៉ាងច្រើន
- កម្ពុជាត្រូវជំរុញឪ្យមានការប្រណាំងប្រជែងដោយសេរីនិងយុត្តិធម៌ក្នុងទីផ្សារ ដើម្បីពង្រឹងគុណភាពទំនិញប្រទេសអាស៊ានដ៏ទៃទៀតបាន ។
- កម្ពុជាគួរទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ដែលជាបុព្វហេតុផ្ដល់ការងារឪ្យប្រជាពលរដ្ឋធ្វើ
- កម្ពុជាបាត់ចំនូលពន្ធគយ យ៉ាងខ្លាំងដោយសារការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាននាពេលខាងមុខនេះដែលធ្វើឪ្យរាជរដ្ឋាភិបាលខិតខំប្រមែប្រមូលចំនូលផ្សេងៗទៀត ដូចជាពន្ធលើផលិតផលក្នុងស្រុកពន្ធលើប្រាក់ចំនូលពន្ធលើរោងចក្រសងគ្រាសពន្ធលើធ្លីពន្ធលើការធ្វើអាជីវកម្មផ្សេងៗ ។