Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចតទៅ ៖

ចំណេះដឹង

  • បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែល​ជារប​ស់ជាតិមានដូចជា ជំនឿ ​ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសបានបន្សល់ទុក ។
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈរប​ស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿ សាសនា សិល្បៈរបស់ជាតិ ។

ចំណេះធ្វើ

  • ចេះច្នៃប្រឌិតអ្វីដែលមិនមែនជារបស់ជាតិទៅ ជារបស់ជាតិខ្លួន ស្របតាមដួងព្រលឹងជាតិខ្មែរ ។
  • ផ្សារភ្ជាប់នូវចំណេះដឹងទូទៅស្តី អំពីវប្បធម៌ជាតិអន្តរជាតិទៅនិងមុខវិជ្ចាដទៃទៀត ដើម្បីបើកទូលាយផ្នែកចំណេះដឹងទូទៅ ។
  • លើកកម្ពស់នៃការប្រើប្រាស់ និងផ្សព្វផ្សាយហើយថែរក្សាការពារនូវអ្វីដែលជារប​ស់ជាតិ ។

ឥរិយាបថ

  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំឲ្យក្លាយទៅជា ពលរដ្ឋល្អ តាមមនសិកាជាតិ និងមនសិកាក្នុងវិជ្ជាជីវអនុវត្តទៅតាមសម្មាជីវោ ។
  • ស្គាល់ព្រំដែននៃសិទ្ធិ និងច្បាប់ ករណីកិច្ច និងការទទួលខុសត្រូវដើម្បីចៀសវាងការរំលោភសិទ្ធិ ។
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ ។
  • មានទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា ។

ចេះថែរក្សាការពារបរិស្ថាន ។

ចំណេះដឹងរស់នៅក្នុងសង្គម

  • ចេះរស់នៅក្នុងសង្គមជាមួយគ្នា គោរពសិទ្ធិគ្នាដើម្បីរក្សាបាននូវវប្បធម៌សន្តិភាព ។
  • ចេះរស់នៅប្រកបដោយចរិយាធម៌ គុណធម៌ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login