2018-09-26 21:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បន្ទាប់ពីធ្វើការគ្រប់គ្រងដ៏តឹងរឹងនៅក្នុងប្រទេសភូមាហើយនោះ ពួកទាហានបានសម្រេចចិត្តប្រកាសជាអន្តរជាតិដើម្បីផ្លាស់ប្តូរឈ្មោះប្រទេសពីភូមា ទៅមីយ៉ាន់ម៉ាចូលទៅក្នុងផែនទីពិភពលោកនៅឆ្នាំ ១៩៨៩។ គួរបញ្ជាក់ផងដែរថា ឈ្មោះភូមានេះត្រូវបានប្រើប្រាស់ដោយពួកអាណានិគមអង់គ្លេសដែលបានធ្វើការគ្រប់គ្រងលើប្រទេសមួយនេះតាំងពីឆ្នាំ ១៨៨៦។ ហើយភូមានេះដែរ គឺសម្តៅទៅលើជនជាតិភាគច្រើនរបស់ប្រទេសនេះ។ការផ្លាស់ប្តូរឈ្មោះនេះគឺដោយសារមេដឹកនាំប្រទេសនេះជឿថា ឈ្មោះភូមា គឺជាកេរ្តី៍ដំណែលពីពួកអាណានិគមអង់គ្លេសតែប៉ុណ្ណោះ។
នៅក្នុងភាសាផ្លូវការរបស់ប្រទេសនេះ មីយ៉ាន់ម៉ា មានន័យថា មនុស្សដែលខ្លាំង និងមានភាពរហ័សរហួន។ ទោះជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ា នេះត្រូវបានគេអានដោយសារសូរប្រហែលជានឹងពាក្យភូមា ដោយពាក្យនេះគេរមែងអានថា “ម្យ៉ាម៉ា” រឺ “បាម៉ា”។
ដូចនេះប្រសិនជាអ្នកធ្វើដំនើរទៅកាន់ប្រទេសមួយនេះ អ្នកត្រូវប្រុងប្រយ័ត្នជាមួយការហៅឈ្មោះប្រទេសរបស់គេ ដោយអ្នកគួរតែសួរគេមុនថាតើអ្នកគួរហៅឈ្មោះមួយណាដែលស័ក្តិសមជាងគេ ដើម្បីជៀសវាការមិនពេញចិត្តរបស់ប្រជាជនប្រទេសមួយនេះ៕