2018-09-27 00:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ដដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ៣៧គម ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិចតា តាមផ្លូវជាតិ៦៥បត់ស្ដាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្ដង ។ រមណីដ្ឋានសំបូរព្រៃគុកជារាជធានីចាស់ឈ្មោះថា ឥសានបុរៈពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយសវៈនិយម ។ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលំអទៅដោយចម្លាប់ពីលើ ឥដ្ឋចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋតែបច្ចុប្បន្នរបេះអស់ ។
ក្បាច់ផ្ទែរ និងសរសេរជាពាក្យពេជ្យប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់ ។ ប្រាសាទនេះកសាងឡើងនៅរាជ្ជកាលសេ្ដចឥសានវរ្មន័ទី១ នៅក្នុងសតទី៧ (គ.ស.៦១៦-៦៣៥) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៧១មកម្លេះហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ ១៩៨០ ។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមានប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទហើយនៅប្រាសាទពីរទៀត រកមិនទាន់ឃើញ ។