ឪពុកម្ដាយគួរគ្រប់គ្រងកូនដូចខាងក្រោម ៖
- មានទំនាក់ទំនងល្អនឹងគ្នា បង្កើតបរិយាកាសសប្បាយរីករាយ យល់ពីសេចក្តីការរបស់សមាជិកគ្រប់រូប
- យល់ពីធុរៈសំខាន់ៗនៃការស្រលាញ់ យកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនៗឪ្យបានល្អ
- រកប្រាក់ចំណូលឪ្យបានគ្រប់គ្រាន់ ដើម្បីទំនុកបម្រុងគ្រួសារ
- ធ្វើគំរូល្អដល់គ្រួសារ មិនលេងល្បែងស៊ីសង មិនប្រើអំពើហិង្សាដែលជិះឥទ្ធិពលអាក្រក់ដល់កូន ប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ
- ប្រើប្រាស់គ្រប់មធ្យោបាយ និងចំណាយពេលវេលា ដើម្បីអប់រំកូនឪ្យមានអាកប្បកិរិយា និងសីលធម៌ល្អ មិនប្រព្រឹត្តក្នុងផ្លូវអាក្រក់ដូចជា កេងប្រវ័ញ្ច រំលាភបំពានលើសិទ្ធិនិងទ្រព្យសម្បតិ្តអ្នកដទៃ
- ស្រឡាញ់កូនឪ្យស្មើៗគ្នា បញ្ជូនកូនឪ្យបានរៀនគ្រប់គ្នាៗទាំងអស់ដោយគ្មានការរើសអើង
- បំពេញតម្រូវការរបស់កូនទាំងផ្លូវចិត្ត កាយ សម្ភារៈឪ្យសមស្របតាមធនធាន ឬ លទ្ធភាពដែលមាន
- ចេះស្ដាប់ហេតុផល មានការអត់ធ្មត់ មិនប្រកាន់ទោសចំពោះកំហុសឆ្គងទាំងឡាយ ។