កត្តាដែលមានឥទ្ធពលចំពោះចំណងមិត្តភាព គឺ ៖
- ការគោរព ការផ្ដល់កិត្តិយស ទទួលស្គាល់លក្ខណៈដោយឡែកនៃបុគ្គលភាពនីមួយៗ
- ការទទួលខុសត្រូវ ការបំពេញកាតព្វកិច្ចប្រកបដោយសមត្ថភាពទទួលខុសត្រូវចេះបែងចែកគុណនិងទោស
- ការយោបល់ ការទទួលស្គាល់នូវតម្រូវការដោយឡែករបស់មិត្តដូចជាមិត្តមានគំនិតយោបល់ខុសពីយើងឬការជ្រើសរើសវត្ថុប្រើប្រាស់ផ្ទុយពីយើងជាដើម ។ ការចេះសម្រប់អារម្មណ៍ដើម្បីចំពោះគ្នាទៅវិញទៅមក
- ពលិកម្ម ការលះបង់កម្លាំងកាយចិត្ត មិត្តភាពដើម្បីផលប្រយោជន៍ទាំងសងខាង
- ការយកចិត្តទុកដាក់ ការចេះព្រួយបារម្ភ ផ្ដោតអារម្មណ៍លើតម្រូវការរបស់មិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមក ។