ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា ៖
- គ្មានកម្មសិទ្ធិឯកជន និងការរស់នៅជាលក្ខណៈបុគ្គល
- ត្រូវគេបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរលើសកម្លាំងព្រមទាំងរបបអាហារមិនគ្រប់គ្រាន់
- សន្ដិសុខផ្ទាល់ខ្លួនក៏ដូចជាសន្ដិសុខសសង្គមគឺត្រូវតែរឹតបន្ដឹង ហើយសេរីភាពគ្រប់ភាពបែបយ៉ាងត្រូវហាមឃាត់
- រស់នៅដូចអ្នកទោស ឬទាសករ
- បំបិទសិទ្ធិសេរីភាព ផ្នែកជំនឿសាសនា
- ត្រូវគេបង្ខំឪ្យរៀបការខុសប្រពៃណីតាមការចាត់ចែងរបស់អង្គការ
- ជនស្លូតត្រង់បានគេធ្វើទារុណកម្ម ដាក់គុក សម្លាប់ចោល ដោយគ្រាន់តែមានកំហុសបន្ដិចបន្ដួច
- អ្នកដែលតវ៉ា តូ្រវចាត់ទុកជាខ្លាំងត្រូវយកទៅសម្លាប់
- គ្រួសារព្រាត់ប្រាស់គ្នា
- រំលោភសិទ្ធិពលកម្មកុមារនិងការអប់រំ ដោយបំបែកកុមារពីគ្រួសារ ដោយបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរ ។