មេដឹកនាំកំពូលៗនៅសិង្ហបុរីមាន ៖
- លី ក្វាន់យូ (ឆ្នាំ ១៩៥៩ ដល់១៩៩០) គាត់អាចបង្រួបបង្រួមអ្នកឯកទេសបញ្ញវន្តដែលមានទស្សនៈដូចគ្នាធ្វើការតស៊ូដើម្បីឯករាជ្យ ។ កេរ្តិ៍ឈ្មោះ លី ក្វាន់យូបានលេចត្រដែតឡើងកាន់តែខ្លាំងចាប់ពីឆ្នាំ ១៩៥៩ នៅពេលដែលគាត់ដឹកនាំរដ្ឋាភិបាល “រដ្ឋស្វ័យភាព” សិង្ហបុរី ធ្វើការអភិវឌ្ឍជាតិយ៉ាងសកម្មដើម្បីការរីកចម្រើននៃប្រទេស
- លោក ហ្គោជុកតុង បានចូលកាន់កាប់តំណែងនាយករដ្ឋមន្ត្រីដែលជាតំណែងក្រុមដឹកនាំបក្សជំនាន់ទី២ ។ ការចូលកាន់អំណាចរបស់លោកបានប្រព្រឹត្តទៅដោយសន្សឹមៗ និងតាមគម្រោងច្បាស់លាស់ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអំណាចដែលមានរួចហើយ ។ តាមសំណើររបស់លោក លី ក្វាន់នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៩២ គេបោះឆ្នោតផ្តល់សំឡេងជាឯកច្ឆន្ទទៅឱ្យលោក ហ្គោជុក តុង ក្នុងតំណែងជាអគ្គលេខាគណបក្សសកម្មភាពប្រជាជន ។