សេដ្ខកិច្ចប្រទេសអ៊ីតាលីពឹងផ្អែកលើវិស័យកសិកម្ម រ៉ែ វិស័យ ទេសចរណ៍ ពាណិជ្ជកម្ម ។
- កសិកម្ម ប្រទេសអ៊ីតាលីមានផ្ទៃដីកសិកម្មចំនួន ៤០% នៃផ្ទៃប្រទេសកសិកម្មមានដីកសិដ្ឋានតូចៗ ប៉ុន្តែមិនលើសពី៥ ហិចតា ។ ដីកសិកម្ម អ៊ីតាលីមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជីវភាពមិនទាន់ល្អនៅឡើយ ។ ដំណាំសំខាន់ៗជាងគេគឺទំពាំងបាយជូរ ។ ចំណែកដំណាំផ្សេងទៀតមានក្រូច ប៉េងប៉ោះ ផ្លែប៉ោម ដំឡូងបារាំង និងស្ករ ។ ធញ្ញជាតិសំខាន់គឺជាស្រូវសាលី អង្ករ នឹងពោត ។ តំបន់ប៉ូ ជាតំបន់វាលលំហនៅភាគខាងជើងប្រទេសផ្ដល់ផលិតផលកសិកម្មស្ទើរតែគ្រប់ប្រភេទសម្រាប់ចិញ្ចឹមប្រជាជនអ៊ីតាលី ។
- រ៉ែ ប្រទេសអ៊ីតាលីមានរ៉ែតិចតួចនៅតាមកោះដូចជា ស៊ីស៊ីលសាដែង និងមួយចំនួនទៀតស្ថិតនៅលើគោកដូចជា តូស្ដាន ឡំបាឌីជាដើម ។ ចំណែករ៉ែ ប្រេងនិងឧស្ម័នបន្តិចបន្តួចនៅតំបន់ប៉ូ ។
- វិស័យទេសចរណ៍ ទេសចរណ៍មានសក្តាពលដ៏ធំធេង មរតករធម្មជាតិ ឆ្នេរខ្សាច់ភ្លឺផ្លេតលាតសន្ធិងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង និងកេរដំណេងវប្បធម៌ចក្រភពរ៉ូម ព្រមទាំងសារមន្ទីរដែលមានឈ្មោះល្បីល្បាញនៅក្នុងពិភពលោកស្ថិតនៅក្នុងទិក្រុងប្រវត្តិសាស្ត្រមួយចំនួនទាក់ទាញពួកទេសសចរឪ្យចូលមកទស្សនាដោយក្ដីរំភើប ។
- ពាណិជ្ជកម្ម នៅសតវត្សទីឆ្នាំ ១៩៩០ អ៊ីតាលីជាប្រទេសឧស្សាហកម្មយ៉ាងសំខាន់ដែលមានដៃគូពាណិជ្ជកម្មជាមួយនឹង ប្រទេសអាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក និង អង់គ្លេស ។ អ៊ីតាលីជាប្រទេសនាំចេញសម្លៀកបំពាក់ព្រមទាំងល្បីខាងច្នៃម៉ូតនាំមុខគេនៅលើពិភពលោក ។ ក្រៅពីនេះមានស្បែកជើង រថយន្ត ម៉ាស៊ីនគ្រប់ប្រភេទ ដែកថែប គីមី និង ផលិតផលកសិកម្ម ។