ក្នុងនយោបាយអន្ដរជាតិ រដ្ឋមានតួនាទីដូចតទៅ ៖
- ជំហរដ៏សំខាន់របស់រដ្ឋគឺ អធិបតេយ្យភាពដែលជាគោលការណ៍កំណងត់នូវអំណាចដ៏ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រង ។ ត្រង់នេះរដ្ឋជាឧបករណ៍ផ្គាច់លារក្នុងការការពារបូរណភាពទឹកដីខ្លួន ។
- រដ្ឋជាផ្នែកមួយនៃសហគមន៍អន្ដរជាតិ ប៉ុន្ដែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងក្នុងការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន
- រដ្ឋមានតួនាទីក្នុងការផ្លាស់ប្តូរ បញ្ចូលកម្លាំងពលករទៅបពេញការងារក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់ ។
- រដ្ឋតែងតែរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចជាតិ
- កិច្ចសហប្រតិបត្តិការអន្ដរជាតិរវាងធនាគារឯកជនក្ដី ឬធនាគារជាតិ ក្ដីត្រូវគេទទួលស្គាល់ថាជាជាតិព្រមព្រៀងពហុជាតិ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលស្គាល់ពីតួនាទីគ្រប់គ្រងរបសដ់រដ្ឋផងដែរ ដែលក្នុងនោះមានការទទួលខុសត្រូវ ក្នុងការសម្រប់សម្រួល និងត្រួតពិនិត្យពីស្ថានហិរញ្ញវត្ថុជាតិដែលបំពេញការងារសម្រាប់រដ្ឋាភិបាលជាដើម ។
ចរន្ដសកលភាវូនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចតទៅ ៖
- ធ្វើឪ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិ ឬ សហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅដំណើរការវិវត្តនៃផ្សារទីសកលលោក ហើយគេធ្វើយ៉ាងណាឲ្យការឯករាជភាពពីនយោបាយរបស់រដ្ឋ ។
- ក្នុងវិស័យនយោបាយ រឹតតែធ្វើឪ្យមានភាពស្មុគស្មាញថែដមទៀតទៅនឹងអធិបតេយ្យភាពរដ្ឋ
- ប្រទេសទន់ខ្សោយ (អតិតលោក) កាន់តែបាត់បង់អធិបតេយ្យភាពដរបស់ខ្លួន ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច ។ ពិសេសវិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍រឹតតែធ្វើឪ្យតួនាទីរដ្ឋទន់ខ្សោយកាន់តែធ្លាក់ចុះខ្សោយថែមទៀត ។
- ប្រទេសដែលចាកចេញពីប្លុកសង្គមនិយម ហើយកសាងលទ្ធិប្រជាធិបតេយ្យតែជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើង ហើយបង្កជាសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញទៅមក កាលំបាកក្នុហការកសាងលទ្ធិប្រជាធិបតេយ្យដោយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ ។