រណ្ដំជាការប្រើព្យញ្ជនៈតែមួយ ស្រៈតែមួយច្រើនដងក្នុងឃ្លាឬវគ្គ។ រណ្ដំមាន២គឺរណ្ដំព្យញ្ជនៈនិងរណ្ដំស្រៈ គឺការប្រើព្យញ្ជនៈដដែលៗឬស្រៈដដែលៗក្នុងឃ្លាឬវគ្គ។
1. រណ្ដំព្យញ្ជនៈ
ឧទាហរណ៍៖
កុលាបរីកស្រស់ មានរូបសម្ផស្ស ឥតខ្ចោះប្រណីត កន្លង់ទាំងពួង លួងលោមផ្តេកផ្តិត ចងចោមកៀកកិត
ស្និទ្ធស្នាលស្នេហា។
រណ្ដំព្យញ្ជនៈ "ល ផ ច ក ស"
លួងលោម, ផ្តេកផ្តិត, ចងចោម, កៀកកិត, ស្និទ្ធស្នាលស្នេហា
2. រណ្ដំស្រៈ
ឧទាហរណ៍៖
អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក។
រណ្តំស្រៈ "ា"