សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖
ក. ចំពោះការសិក្សាប្រវត្តិវិទ្យា
- សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ
- សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា
- សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ
- សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា
- សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង
- សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌
- សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។
ខ. ចំពោះការសិក្សាអក្សរសិល្ប៍
ខ១. សិលាចារឹកជាភាសាខ្មែរ
- សិលាចារឹកលលៃ
- សិលាចារឹកភិមានអាកាស
- សិលាចារឹកស្តុកកក់ធំ
- សិលាចារឹកកំណាព្យជ័យន្ទ...។
ខ២.សិលាចារឹកជាភាសាសំស្រ្កឹត
- សិលាចារឹក
- សិលាចារឹកវ៉ូកាញ់
- សិលាចារឹកហាន់ជ័យ
- សិលាចារឹកបក្សីចាំក្រុង
- សិលាចារឹកប្រែរូប
- សិលាចារឹកព្រះខាន់
- សិលាចារឹកតាព្រហ្ម...។
គ. ចំពោះការសិក្សាភាសាវិទ្យា
- ជាឯកសារបញ្ជាក់នូវដំណាក់កាលទី១ នៃការរីកចម្រើនភាសាខ្មែរ មកកាន់ឋានៈជាភាសាសរសេរ
- ជាឯកសារសិក្សាប្រៀបធៀបភាសាខ្មែរគ្រប់កម្រិត និងគ្រប់សម័យកាល
- ជាឯកសារគោលសម្រាប់បម្រើ ខេមរនីយកម្មភាសាខ្មែរបច្ចុប្បន្ន
- អំពីស្ថាននាមខ្មែរ ( ឈ្មោះកន្លែង ) នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជិតខាងនានា
- ការវិវត្តនៃអក្សរខ្មែរ (លើកទី១០ ) ។