2018-10-16 17:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលវិទ្យា គឹជាវិជ្ជាស្យង់នៃកាលបរិច្ឆេទ ( ថ្ងៃ ខែ ឆ្នាំ ) សម្រាប់ចុះកាលកំណត់នៃហេតុការណ៍អាក្រក់ ឬល្អណាមួយ ដើម្បីឲ្យអ្នកសិក្សាដឹងពីរយៈពេលនៃប្រព្រឹត្តការណ៍ទាំងនោះ ។
គេចែកកាលសម័យជាសករាជនិងរង្វាស់ពេល ៖
ក. សករាជ
គ្រប់កាលវិទ្យា ទាំងអស់ត្រូវតែមានដើមទី១នៃសករាជ ។ សករាជមាន ៖
គិតចាប់ពីឆ្នាំ ៥៤៣ មុនគ.ស ពេលដែលព្រះពុទ្ធចូលនិពា្វន ។
គិតចាប់ពីឆ្នាំទី១ នៃកំណើតព្រះយេស៊ូ ។
គិតចាប់ពីឆ្នាំ ៦២២នៃគ.ស ពេលដែលមហាម៉ាត់រត់គេចពីសត្រូវពីក្រុងឡាម៉ិច ទៅក្រុងមេឌិន ។
ខ. រង្វាស់ពេល
មាន២៨ រ ២៩ ថ្ងៃ/ខែ ( គិតតាមដំណើរព្រះ ចន្ទ៤ឆ្នាំលើកខែម្តង ) ។
៣០ ឬ ៣១ ថ្ងៃ/ខែ ( គិតតាមដំណើរព្រះអាទិត្យខែកុម្ភៈ ២៨ ២៩ កុម្ភៈ ) ។