Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងស​ង្គមអេស៊ីបបុរាណ គេចែកមនុស្សជាវណ្ណៈជាច្រើនរួមមាន ៖​

  • ព្រះចៅផារ៉ាអុង

ព្រះអង្គមានវណ្ណៈខ្ពង់ខ្ពស់បំផុត ដោយមានជំនឿថាព្រះអង្គជាបុត្ររបស់អាទិទេព ។ ព្រះចៅផារ៉ាអុងជាងវតា ឬជាតំណាងព្រះអាទិទេពពីរអង្គគឺ ព្រះអាទិទេពហូរុស និង ព្រះអាទិទេព រ៉ា ។

  • បុព្វជិត

បុព្វជិត ជាអ្នកធ្វើការទាក់ទង់រវាងអាទិទេព និងព្រះចៅផារ៉ាអុង ។​ប្រជារាស្រ្តទូទៅក៏ត្រូវពឹងពាក់បុព្វជិត ដើម្បីរៀបចំពិធិផ្សេងៗខាងសាសនា​ ។

  • ​មន្រ្តី

ព្រះចៅផារ៉ាអុង មានព្រះរាជបំណង់ត្រួតត្រា សកម្មភាពទាំងអស់ក្នុងរដ្ឋ ប៉ុន្តែព្រះអង្គត្រូវផ្ទេរអំណាចរបស់ព្រះអង្គប្រទាន ទៅឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យបំពេញកិច្ចការរដ្ឋគ្រប់ជំពូកក្នុងបរមនាមរបស់ទ្រង់ ។

  • រាស្រ្តតូចតាច

នៅប្រទេសអេស៊ីបបុរាណមិនសូវមានទាសករទេ ក៏ប៉ុន្តែប្រជារាស្រ្តតូចតាចមានច្រើនណាស់ ។ រាស្រ្តតូចតា​ចនៅប្រទេសអេស៊ីបប្រកបរបរកសិកម្ម និងសិប្បកម្មនៅក្នុងក្រុងទាំងឡាយ ។ សិប្បករមានច្រើន​ប្រភេទដូចជា ជាងតម្បាញ់ ជា​ងស្បែកជើង ជាងឈើ ជាងកំបោរ ជាងដែក ជាងគ្រឿងអាវុធ ជាងស្មូន ក្អមឆ្នាំង ជាងធ្វើទឹកអប់ ជាងគំនូរ ជាងទង ជាងចម្លាក់ជាដើម ។

  • ស្រ្គីប

ជាពួកមន្រ្តី ដែលមានចំណេះដឹងជ្រៅជ្រះខាងងក្សរអេស៊ីប និងចេះគណនាលេខនព្វន្តគឺពួកអ្នកនិពន្ធ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login