2018-10-17 17:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជនជាតិហេប្រឺមានប្រវត្តិរស់នៅដូចតទៅ ៖
រាប់ពាន់ឆ្នាំមកហើយហេប្រឺ ( អ៊ីស្រាអែល ឬជ្វីប ) ជាកុលសម្ព័ន្ធរស់នៅជាចរកជនចឹញ្ចឹមជីវិតដោយចិញ្ជឹមចៀម និងអូដ្ឋតាមតំបន់វាលខ្សាច់ស៊ីរីនៅត្រើយខាងស្តាំនៃទន្លេអឺប្រាត ។ ជនជាតិនេះរស់នៅក្រោមឳវាទចៅវាយម្នាក់ដែលមានអំណោយទូលំទូលាយហៅថា ព្រឹទ្ធាចារ្យ ។
នៅសត្សវត្សទី៥ មុនគ.ស ជនជាតិហេប្រឹរស់នៅតំបន់មួយហៅថា ប៉ាឡេស្ទីន ( Palestine ) ។ តំបន់នេះមានសណ្ឋានដីវែងតូចចង្អៀត ហើយស្ថិតនៅចន្លោះវាលខ្សាច់ស៊ីរី និងសមុទ្រមេឌីទែរ៉ាណេ ។ ទន្លេសួងដាំង ( Jourdain ) ហូរតាមតំបន់នេះពីជើងទៅត្បូង រួចចាក់ទៅក្នុងសមុទ្រក្ស័យ ( Mer Morte ) ។ សមុទ្រក្ស័យជាសមុទ្រមានទឹកប្រៃខ្លាំងមិនអាចឲ្យត្រី ឬសត្វរស់នៅបាន ។
ប់ាឡែស្ទីន ជាតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង ហើយស្ងួតពុំសូវមានភ្លៀងធ្លាក់ឡើយ ។ ទន្លេសួកដាំងជាទេវៈដែលប្រោះព្រំអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិនៅតំបន់ប៉ាឡេស្ទីននេះ ។