2018-10-17 17:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋផ្សេងៗនៅក្នុងតំបន់មេសូប៉ូតាមី ៖
ក. រដ្ឋស៊ុយមែ ( Sumer )
អរិយធម៌ស៊ុយមែ បានចាប់កំណើតតាំងពី ៣០០០ ឆ្នាំមុនគ.ស នៅជិតឈូងសមុទ្រពែក ។
នៅចន្លោះឆ្នាំ២៧០០ . ២០០០មុនគ.ស គេបានចាត់ទុកអរិយធម៌ស៊ុយមែ ជាអរិយធម៌ដែលចំណាស់ជាងគេក្នុងពិភពលោក ពីព្រោះតែអរិយធម៌នេះបានលូតលាស់យ៉ាងត្រចះត្រចង់តាំងពី ៣០០០ឆ្នាំមុនគ.ស មកម្ល៉េះ ។ ជនជាតិស៊ុយមែបានឃើញរបៀបបាចទឹកបញ្ចូលស្រែមុនគេបង្អស់ និងបង្កើតតួអក្សរកែង ព្រមទាំងចេះប្រើប្រាស់ឥដ្ឋក្នុងវិស័យស្ថាបត្យកម្មទៀតផង ។
ខ. រដ្ឋកាល់ដេ ឬអាកាត ( Chaldee or Akkade )
រដ្ឋកាល់ដេ ស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសស៊ីរី ។ ប្រជាជននៅតំបន់នេះជាចរកជនរកស៊ីចិញ្ចឹមជិវិតដោយចិញ្ចឹមសត្វក្នុងតំបន់វាលរហោស្ថាន ។
នៅសហសវត្សទី៣មុនគ.ស ពួកកាល់ដេបានទន្រ្ទានលើតំបន់មេសូប៉ូតាមី ប្រយុទ្ធនឹងពួកស៊ុយមែ ហើយបង្កើតជារដ្ឋមួយដែលគេបានដាក់ឈ្មោះថា បាប៊ីឡោន ។
ព្រះបាទដែលល្បីល្បាញជាងគេមានព្រះនាមថាព្រះបាទ ហាមួរ៉ាប៊ី ( Hammourabi ) នៅរវាងឆ្នាំ១៧០០-១៦៧០ មុនគ.ស ។ ព្រះអង្គល្បីល្បាញខាងរៀបចំប្រទេសជាតិ និងជាព្រះមហាក្សត្រសឹកសង្គ្រាម ។
គ. រដ្ឋអាស៊ីរី ( Assyrie )
រដ្ឋអាស៊ិរីស្ថិតនៅក្នុងតំបន់មេសូប៉ូតាមីប៉ែក ខាង ឦសាន ហើយជាប់នឹងអាណាចក្រពែក ។ ជនជាតិអាស៊ីរីមានកាយពលរឹងមាំ និងល្បីល្បាញខាងសឹកសង្រ្គាម ព្រមទាំងមានអាកប្បកិរិយាឃោរឃៅទៀតផង ។ កងទ័ពអាស៊ីរីសម្បូរទៅដោយសម្ភារៈសឹក គ្រប់បែបដ៏មានប្រសិទ្ធភាពអាចពុះពារគ្រប់ឧបសគ្គ ។ ក្នុងរជ្ជកាលព្រះបាទ សាកុង ( Sargon ) ពី ២២-៧០៥ ឆ្នាំមុនគ.ស និងក្នុងរជ្ជកាលអាសូបានីប៉ាល់ ( Assourbanipal ) ឆ្នាំ ៦៦៩-៦២៦ មុន គ.ស ប្រទេសអាស៊ីរីបានឈានដល់កំពូលដោយសារការវាយយកបានតំបន់មេសូប៉ូតាមី ប្រទេសស៊ីរី និងប្រទេសអេស៊ីប ។