ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សង្ខេបវគ្កផ្សេងៗនៃមីតូស
បន្ទាប់ពីចន្លោះវគ្គ គឺជាវគ្គផ្សេងៗរបស់មីតូស ។ មីតូសចែកជា៤វគ្គបន្តបន្ទាប់ គឺប្រូផាស មេតាផាស អាណាផាស និង តេឡូផាស ។
ប្រូផាស ជាវគ្គដែលមានរយៈពេលវែងជាងគេ ១៥ -៦០ នាទី ។ ប្រូផាសជាដំណាក់កាលទី១ នៃមីតូស ដែលក្រូម៉ូសូមចាប់ ផ្តើមលេចរូបរាងដោយសារការរួញខ្លីនៃក្រូម់ាទីន ។ ក្រូម៉ូសូមមានរូបរាងជាកូនដំបងខ្លីៗងាយចាប់ពណ៌ ។ ការរួញខ្លីនេះប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗរហូតដល់ចុងវគ្គ ។ ក្រូម៉ូសូមមួយបង្កឡើងដោយក្រូម៉ូទីតពីរជាប់គ្នាដោយសង់ដ្រូមែ ដែលជាលទ្ធផលនៃស្វ័យដំឡើងទ្វេ ADN និងសរសៃត្រយូងអាក្រូម៉ូទិចកើតឡើង ។
ជាដំណាកកាលទី២នៃមីតូស ដែលមានរយៈពេលខ្លីត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ ។ គូក្រូម៉ាទីតតំរៀបគ្នានៅផ្លាកអេក្វាទ័រ ។ សង់ត្រូមែនៃក្រូម៉ូសូមនីមួយៗភ្ជាប់ខ្លួនទៅនឹងសរសៃក្រូម៉ូសូម ។ វគ្គនេះក្រូម៉ូសូមលេចរូបរាងច្បាស់លាស់ជាងវគ្គដទៃដែល គេអាចកំណត់ចំនួន និងរូបរាងក្រូម៉ូសូមបាន ។
វគ្គទី៣នៃមីតូស វគ្គនេះក៏មានរយៈពេលខ្លីដែរគឺតែ ២-៣នាទីប៉ុណ្ណោះ ដែលក្នុងកំឡុងពេលនោះសង់ដ្រូមែចែកខ្លួននិង ក្រូម៉ាទីតបង ប្អូនក្លាយជាក្រូម៉ូសូមដាច់ពីគ្នាដែលចាប់ផ្តើមរំកិលឆ្ពោះទៅកាន់ប៉ូលផ្ទុយគ្នានៃត្រយូងអាក្រូម់ាទិច ។
ដំណាក់កាលទី៤ នៃមីតូសដែលក្រូម៉ូសូមញែកចេញពីគ្នា ហើយភ្នាសណ្វៃយ៉ូក៏ត្រូវបានបង្កើតឡើង ។