Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ហុក ហេង
2018-10-21 10:21

សូមអរគុណដែលបានចូលរួមផ្តល់ជាសំនួរ។

តាមយោបល់របស់ខ្ញុំ ដើម្បីអោយសេវាកម្មមួយចំនួនកាន់តែមានភាពប្រសើរជាងមុន ភាគីចំនួនបីមានទំនួលខុសត្រូវ (អ្នកផ្តល់សេវា អ្នកប្រើប្រាស់ និងរដ្ឋបាលដែនដី)។ 

១.អ្នកផ្តល់សេវា

- ផ្តល់សេវាប្រកបដោយការវិជីវិជ្ជា និងមានការទទួលខុសត្រូវលើសេវាកម្មរបស់ខ្លួន។ 

- ផ្តោលើតម្រូវការអតិថិជនជាចំបង និងគិតទៅលើការផ្តល់សេវាក្នុងរយៈពេលវែង ដោយជៀសវាងនូវសេវាកម្មណាដែលមានលក្ខណៈបោកប្រាស់ ឬគ្មានគុណភាព។

- បង្កើនទំនុកចិត្តដល់អតិថិជន។ 

- មិនត្រូវផ្តោតតែលើប្រាក់ចំនេញ។ 

- ទទួលយកការវាយតម្លៃពីអតិថិជន ព្រមទាំងព្យាយាមកែសម្រូលសេវាកម្មអោយមានលក្ខណៈដែលទទួលស្គាល់ពីអ្នកប្រើប្រាស់ ឬអតិថិជន។ 

២.អ្នកប្រាស់ប្រាស់ ឬអតិថិជន

- ប្រើប្រាស់សេកម្មណាដែលប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព។

- ស្គាល់ច្បាស់ពីតម្រូវការរបស់ខ្លួនឯង និង ស្គាល់ទីផ្សារសេវាកម្ម។

- សេវាកម្ម និងតម្លៃគឺមានភាពឆ្លុះគ្នា មានន័យថា សេវាកម្មដែលខ្លះមិនសមនឹងតម្លៃ (ថ្លៃពេក ឬទាបពេក) ដូននេះអ្នកប្រើប្រាស់គួរយល់ពីចំនុចនេះ។

- ចូលរួមវាយតម្លៃលើសេវាកម្មក្នុងន័យស្ថាបនា និងទុកឱកាសដល់អ្នកផ្តល់សេវាកម្មដែលកំពុងកែប្រែនិងសម្រូលគុណភាពសេវារបស់ខ្លួន។

៣.រដ្ឋបាលដែនដី

- សិក្សាពីគុណភាពនៃសេវាកម្ម និងធ្វើចំណាត់ថ្នាក់ ព្រមទាំងកំណត់តម្លៃទូទៅ(មិនក្រោមតម្លៃដើម ឬមិនថ្លៃហួសហេតុ) និងដាក់អោយអ្នកផ្តល់សេវាកម្មក្នុងការអនុវត្តតាម ដើម្បីធានានូវតម្លៃស្តង់ដាររួមមួយ។

- ចែងនិងអនុវត្តច្បាប់ឬគោលការសេវាកម្មដែលមានលក្ខណៈទទួលស្គាល់។ 

- កាត់បន្ថយឬលុបបំបាត់នូវបញ្ហាអសកម្មនានា (ស៊ីសំនូក បណ្តាញបក្សពួក ឬបោកប្រាស់ជាដើម)។

- ចូលរួមកែសម្រូលនិងកាត់បន្ថយនូវសេវាកម្មណាដែលមានលក្ខណៈបោកប្រាស់។

សូមអនុគ្រោះរាល់យោបល់ដែលមានលក្ខណៈមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ។ រង់ចាំការផ្តល់យោបល់ក្នុងន័យស្ថាបនាគ្រប់ពេលវេលា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login