កត្តាដែលជំរុញឱ្យមានបដិវត្តន៍ឩស្សាហកម្មនៅប្រទេសអង់គ្លេសគឺដោយសារ ៖
- ប្រទេសនេះបានប្រមូលផលចំណេញយ៉ាងច្រើនលើសលប់ពីទីផ្សារអាណានិគម
- កំណើនប្រជាជនគឺជាឃ្លាំងនៃប្រភពធនធានមនុស្សសម្រាប់ជំរុញវិស័យឩស្សាហកម្មឱ្យបានលឿន ។វិស័យនេះបានទាក់ទាញប្រជាជនឱ្យធ្វើបំលាស់ទីពីជនបទមកកាន់ទទីក្រុងដែលជាមជ្ឈមណ្ឌលឩស្សាហកម្ម
- នៅពេលដែលប្រជាជនកើនទីក្រុងក៏រីកធំដែលនាំឱ្យមានការរីកចម្រើនថែមទៀតនៅក្នុងវិស័យវប្បធម៌
- ភាពសម្បូរដោយប្រភពថាមពលក្រោមដីគឺធ្យូងថ្មដែលមានច្រើនកន្លែងនៅប្រទេសអង់គ្លេស ។ ថាមពលនេះមានតម្លៃថោក ។ គេប្រើធ្យូងថ្មសម្រាប់រំលាយដែក និងសម្រាប់ប្រើម៉ាស៊ីនចំហាយទឹក ។ ចំណែករ៉ែដែកអង់គ្លេសក៏សម្បូរណាស់ដែរ
- ចំពោះវិស័យកសិកម្មនៅឆ្នាំ១៨១៥ប្រទេសអង់គ្លេសបានតំឡើងពន្ធដារលើផលិតផលនៅក្នុងស្រុក ។ វិស័យដែលនាំមុខគេនៅក្នុងបដិវត្តន៍ឩស្សាហកម្មគឹវិស័យតម្បាញ
- រោងឩស្សាហកម្មទាំងអស់បានធានានូវការនាំចេញទៅកាន់ទីផ្សារពិភពលោកទាំងមូល
- ចំណែកវិស័យដែកថែបវិញក៏មានការរីកចម្រើនណាស់ដែរតាមរយៈបច្ចេកទេសគឺអង់គ្លេសបានផលិតដែកថែបនាំមុខគេ ។