នយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២គឺរំលាយជាតិផ្សេងៗក្នុងចក្រភពឱ្យទៅជាជាតិរូស៊ីទាំងអស់ ។ដើម្បីឱ្យសម្រេចគោលបំណងនេះព្រះអង្គប្រើមធ្យោបាយដូចជា ៖
- បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗ ដែលរស់នៅប្រទេស
- បញ្ជូនជនរូស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹបអូសបាននោះ
- ធ្វើច្បាប់រឹបអូសដីស្រែចំការរបស់ជនប៊ូឡូញ
- បង្ខំឱ្យប្រើភាសារូស៊ីជាផ្លូវការតាមរយៈការអប់រំនៅសាលារៀនជាទូទៅនិងគ្រប់គ្រឹះស្ថានសាធារណៈទាំងឡាយ
- រឹតបណ្តឹងផ្នែកសិទ្ធិមនុស្សបំបិទសេរីភាពខាងជំនឿសាសនានិងបង្ខំអ្នកស្រុកឱ្យកាន់សាសនាអរដុកទាំងអស់គ្នា
- ទ្រព្យសម្បត្តិ ដីធ្លីរបស់វត្តអារាមដែលពុំមែនអរតូដុកត្រូវដាក់ជាសម្បត្តិរដ្ឋ ។