ឧទាហរណ៍ពីវិសមភាពចំពោះសេវាសុខាភិបាលនិងអប់រំ នៅក្នុងពិភពលោក
- សុខាភិបាល ចំពោះក្របខណ្ឌវេជ្ជសាស្រ្តនិងាការចំណាយទៅលើសសេវាសុខភិបាល មានភាពខុសគ្នាខ្លាំងរវាងប្រទេសនីមួយៗ ។ ប្រទេសលោកខាងលិច ជាមធ្យមគ្រូពេទ្យម្នាក់ទទួលបន្ទុកព្យាបាលមនុស្ស ៧០០នាក់ ប៉ុន្តែនៅប្រទេសភាគច្រើននៃទ្វីបអាព្រិច និងអាស៊ីទទួលបន្ទុក ៣០០០នាក់ និងដល់ទៅ ២០០ ទៅ ៧០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់ការព្យាបាល ដោយឡែកប្រទេសកំពុងអភិវឌ្ឍវិញអាចចំណាយបានត្រឹមតែតិចជាង ៥ ដុល្លារប៉ុណ្ណោះ ។ នៅទីនេះគេនិយាយពីការប្រើប្រាស់ពេទ្យក្នុងកម្រិតខ្ពស់ហួស ចំណែកនៅទីនោះគេកំពុងតែខ្វះខាតថ្នាំសង្កូវសំខាន់វិញទៅវិញ ។
- ការអប់រំ ភាពងាយស្រួលក្នុងការទទួលនូវកម្រិតវប្បធម៍មានមិនដូចគ្នាទេក្នុងពិភពលោក ។ ការខិតខំប្រឹងប្រែងផ្នែកអក្ខរកម្មបានប្រព្រឹត្តទៅនៅក្នុងប្រទេសជាច្រើន តែអត្រាអនក្ខរភាពប្រែប្រួលពី ២ ទៅ ៨២% ។ នៅក្នុងប្រទេសជឿនលឿនបំផុត ជាទូទៅអត្រានេះមានមិនលើសពី ៥% អាមេរិកឡាទីនមាន ១៦% អាស៊ី ៣៦% អាព្រិចក្បែរសាហារ៉ា ៥០% (យឺតយ៉ាវណាស់) ។