នយោបាយចក្រពត្តិនិយមរបស់ជប៉ុនបានប្រព្រឹត្តទៅ ដំណាក់កាលមុនសង្រ្គាមលោកលើកទី២គឺ ៖
- នៅឆ្នាំ ១៩២៧ ឩត្តមសេនីយ៍តាណាកា នាយករដ្ឋមន្ត្រីជប៉ុនបានរៀបគម្រោងធំដើម្បីឈ្លានពានប្រទេសនៅក្នុងទ្វីបអាស៊ី
- ដំបូងចូលឈ្លានពានប្រទេសចិន បន្ទាប់មកឥណ្ឌូចិន ភូមាប្រទេស ផ្សេងៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌា
- នៅឆ្នាំ ១៩៣១ ជប៉ុនបានចាប់ផ្តើមចូលលុកលុយតំបន់ម៉ានជូរីហើយគម្រោងឈ្លានពានពង្រីកអំណាចរបស់ជប៉ុនបានចាប់ផ្តើម
- នៅឆ្នាំ ១៩៣២ ជប៉ុនបានកាន់កាប់ខេត្ត ស៊េហែ ហើយបានបើកការវាយលុកតម្រង់ទៅកាន់មហាកំពែងចិន
- នៅឆ្នាំ ១៩៣៣ ជប៉ុនបានចាកចេញពីសង្គមប្រជាជាតិ
- នៅខែកក្កដា ឆ្នាំ ១៩៣៧ បានចាប់ផ្តើមបើកសមរភូមិវាយលុកទៅលើកតំបន់ភូមិភាគខាងជើង និងកណ្តាលនៃប្រទេសចិន
- នៅខែតុលា ក្រុងប៉េកាំងត្រូវបានកាន់កាប់ដោយកងកម្លាំងយោធានិយមជប៉ុន ខែវិច្ឆិកា ទីក្រុងសៀងហៃ និងខែធ្នូទីក្រុងណានជីង ។